កម្សត់អ្វីម្ល៉េះទេ ក្នុងខួបកំណើត ពៅ បញ្ញាពេជ្រ បានត្រឹមតែបែបនេះ? (មានវីដេអូ)

ថៃ៖ ជឿជាក់ថា ប្រិយមិត្តច្បាស់បានស្គាល់ កញ្ញា ពៅ បញ្ញាពេជ្រ ជាអតីតតារាចម្រៀង ដែលមានទឹកដមសម្លេងដ៏ពីរោះ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីទស្សនិកជនជាច្រើន ផងដែរ បើទោះបីជាបច្ចុប្បន្ននេះ នាងមិនអាចដើរបាន ដោយពឹងទៅលើរទេះរុញ តែនាង នៅតែមានក្ដីសង្ឃឹមថា នឹងអាចឆាប់ជា ព្រមទាំង អាចវិលត្រលប់មកដើរបានដូចដើម ថែមទៀតផង។

ជាក់ស្ដែង ងាកមកមើលពីជីវិតផ្ទាល់ខ្លួន ដែលត្រូវឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំវិញ អតីតតារាចម្រៀងរូបនេះ ក៏បានងាកមកចាប់អាជីពជាអ្នករកស៊ី ដោយលក់ផលិតផលតាមអនឡាញ ដែលអាចឲ្យនាងមានជីវភាពយ៉ាងសុខស្រួល ផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ ដែលជាថ្ងៃកំណើតរបស់នាងផ្ទាល់ នាងក៏បានបង្ហោះវីដេអូមួយនៅក្នុងបណ្ដាញសង្គមហ៊្វេសប៊ុក ដែលបានរៀបរាប់យ៉ាងកម្សត់តែម្នាក់ឯងថា នៅក្នុងថ្ងៃកំណើតនេះ នាងបានរៀបចំដោយខ្លួនឯងទាំងអស់ រួមទាំងការទិញនំ និងច្រៀងជូនពរ ដល់ខ្លួនឯងផ្ទាល់ផងដែរ៕

Related posts

Leave a Comment