រៀបការហើយភ្លាម ឆុំ វត្តី បង្កើតមុខរបរថ្មីបន្ថែមពីលើអាជីពសិល្បៈភ្លែត!

ពិធីរៀបការរបស់តារាសម្តែង ឆុំ វត្តី បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី ០៤ ម្សិលមិញនេះ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើន បើទោះបីក្នុងកំឡុងពេលវីរុសកូវីដ ១៩ មិនទាន់ស្ងាត់ក៏ដោយ ដែលធ្វើឱ្យ ឆុំ វត្តី ជាសាម៉ីខ្លួនរំភើបជាខ្លាំង ។បើតាមបំណង ឆុំ វត្តី និង ស្វាមី គឺលោក

រិទ្ធ ហួររក្សា មានគម្រោងចេញទៅកម្សាន្តលម្ហែក្រេបទឹកឃ្មុំនៅបរទេស តែពេលនេះត្រូវពន្យាររង់ចាំក្រោយពេលធូរស្រាលកូវីដ ១៩ ។ បើទោះបីថ្ងៃជ័យរបស់ ឆុំ វត្តី មិនបានរៀបចំអធិកអធមដោយមានការជប់លៀងទទួលភ្ញៀវដូចការគ្រោងទុកក៏ពិតមែន តែ ឆុំ វត្តី នៅតែរំភើបចំពោះថ្ងៃពិសេសមួយ

នេះ ។ ក្នុងនោះក៏មានការជូនពរឱ្យជីវិតគូរបស់នាងស្រឡាញ់គ្នាជារៀងរហូតពីសំណាក់មិត្តភក្តិផងដែរ ។ក្រោយរៀបការ ឆុំ វត្តី នៅតែបន្តអាជីពសម្តែងរបស់នាងដដែល ហើយនាងក៏មានបំណងយកកូនដោយមិនមានការពន្យារនោះទេ ។ ក្រៅពីបន្ថែមការងារទទួលខុសត្រុវនៅក្នុងផលិតកម្មរបស់ឪពុកក្មេក ឆុំ វត្តី ទើបនឹងបើកដំណើរការមុខរបរបន្ទាប់បន្សំបន្ថែមគឺការសេវាកម្មដឹកជញ្ជូនបេសអ៊ិចប្រេសផងដែរ ។ ឆុំ វត្តី រំពឹងថារបរថ្មីរបស់នាងនឹងទទួលបានការគាំទ្រពីសំណាក់អតិថិជន ៕

Related posts

Leave a Comment