ហេង ប៊ុនលាភ មកប្រើជីវិតយ៉ាងសាមញ្ញ មិនខ្វល់ថា ធ្លាប់ជាតារាល្បី

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយថា តារាសម្ដែងប្រុសល្បីឈ្មោះ លោក ហេង ប៊ុនលាភ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ អស់ជាច្រើនឆ្នាំមកហើយ។ ក្រោយ ពីបាត់មុខពីវិស័យសិល្បៈរួចមក ក៏មានមហាជន និង អ្នកគាំទ្រលោកមួយចំនួន មានការងឿងឆ្ងល់ ថាមកពីមូលហេតុអ្វីបានជាលោក សម្រេចចិត្តចាកឆ្ងាយពីសិល្បៈយ៉ាងដូចច្នេះ។

ក្នុងនោះដែរ បន្ទាប់ពីបាត់មុខពីសិល្បៈរួច ក៏មានមហាជាច្រើននាក់ បានសង្ស័យថា រូបលោកប្រហែលជាទៅរស់នៅឯបរទេស ទើបមិនឃើញវត្តមានលោក នៅក្នុងរង្វង់សិល្បៈ ដូចកាលពីមុន តែអ្វីគ្រប់យ៉ាងគឺផ្ទុយស្រលះពីការគិតរបស់គ្រប់គ្នា ដោយបច្ចុប្បន្ន លោកមិនបានទៅរស់នៅឯបរទេសឡើយ តែលោកក៏កំពុងរស់នៅលើទឹកដីកំណើត និង ​បានកសាងជិវិតគ្រួសារយ៉ាងសាមញ្ញ មិនខ្វល់ថាធ្លាប់ចាតារាល្បីឡើយ។

ជាក់ស្ដែង បើទោះបី កាលពីជាង ១០ឆ្នាំមុន លោក ហេង ប៊ុនលាភ ធ្លាប់ជាតារាលេចធ្លោ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យសម្ដែង ខ្សែភាពយន្ត និង​ចម្រៀងក៏ពិតមែន តែសព្វថ្ងៃលោកក៏មានមុខងារបម្រើការងារ នៅក្នុងជួរមន្រ្តីរាជការផងដែរ។ ម្យ៉ាងវិញទៀត លោកបានប្រើប្រាស់ជិវិតរស់បែបសាមញ្ញ តាមខេត្ត ជាពិសេស លោកតែងតែបង្ហោះរូបភាពតាមស្រែ ចម្ការ ចំណែកការស្លៀកពាក់ក៏សាមញ្ញៗ ដែលមើលទៅពោរពេញ ដោយ ស្នាមញញឹម ភាពសប្បាយរីករាយសើចក្អាកក្អាយ និង​ សុភមង្គលជាខ្លាំង៕

Related posts

Leave a Comment