ជួន អម្រឹត តារាចម្រៀងគ្រប់ទម្រង់កំពុងមមាញឹក ស្របពេលតារាដទៃគាំងការងារ ព្រោះកូវីដ ១៩

ជាការពិតណាស់ ដោយបញ្ហាកូវីដ ១៩ កំពុងតែនៅបន្តក្នុងការទប់ស្កាត់ការពារនៅឡើយនោះ ទើបបណ្តាអាជីវកម្មមួយចំនួននៅបន្តការផ្អាកបណ្តោះអាសន្ន ហើយក្នុងនោះដែរវិស័យសិល្បៈក៏ដូចគ្នា ពោលគឺការប្រគំតន្ត្រីតូចធំតាមបណ្តាខេត្តក៏បានផ្អាកដូចគ្នា ដែលជាហេតុធ្វើឲ្យសិល្បករ សិល្បការនីមួយចំនួន មិនសូវជាមមាញឹកក្នុងការងារសិល្បៈរបស់ខ្លួន ។

យ៉ាងណាមិញ នៅក្នុងនោះក៏មានពិធីករ តារាសម្តែង និង តារាចម្រៀងមួយចំនួន ក៏នៅតែមានការងាររវល់ដូចសព្វមួយដងដដែល ដោយនៅក្នុងនោះក៏មានលោក ជួន អម្រឹត ដែលជាតារាចម្រៀងនិយមបកស្រាយបទចម្រៀងមរតកដើមនេះវិញ កាន់តែមមាញឹកកាន់តែខ្លាំង ។

តារាចម្រៀងរូបនេះ ទោះជាស្ថិតក្នុងវ័យក្មេងយ៉ាងណាក៏ដោយ តែលោក ជួន អម្រឹត អាចច្រៀងបទចម្រៀងស្ទើរតែគ្រប់ទម្រង់បាន ជាពិសេសបទចម្រៀងមរតកដើម ។ ដោយសារបែបនេះបានធ្វើឲ្យការងារលើវិថីសិល្បៈរបស់លោកកាន់តែមមាញឹកក្នុងការចូលរួមកម្មវិធីប្រគំតន្ត្រី ទាំងការថតទុក និង ការផ្សាយផ្ទាល់នៅបន្ទប់ស្ទូឌីយោរបស់ស្ថានីយ៍ទូរទស្សន៍ជាច្រើន ។

យ៉ាងវិញទៀតតារាចម្រៀងរូបនេះ ក៏បាន cover ចម្រៀងមរតកដើម សម័យ និង មានបទចម្រៀង original របស់ខ្លួន ព្រមទាំង MV ជាច្រើនផងដែរ ។ ដោយថ្មីៗនេះ លោក ជួន អម្រឹត ទើបតែបានថតនូវបទចម្រៀង និង MV មរតកដើម ដែលមានចំណងជើងថា «វិលវិញអូន» ដែលសំនៀងដើមលោក ស៊ិន ស៊ីសាមុត ។

លោក ជួន អម្រឹត បានប្រាប់ប្រជាប្រិយថា «លោកទើបតែបានថតបញ្ចប់ MV បទចម្រៀង «វិលវិញអូន» ដែលជាបទចម្រៀងមរតកដើម ហើយក្នុងពេលឆាប់ៗនេះ លោកនឹងផលិតនូវបទចម្រៀង original ចំនួន ៥ បទបន្ថែមទៀត ដែលនឹងជ្រើសទីតាំងតាមបណ្តាខេត្តមួយចំនួនមកថតជា MV» ៕

Related posts

Leave a Comment