ភ្នំពេញ ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារអនុវត្តន៍ច្បាប់ចរាចណ៍ បានអោយដឹងនៅល្ងាចនេះថា មន្ត្រីនគរបាលចរាចរណ៍ មិនទាន់ផាក ម្ចាស់ ម៉ូតូដែលមានកម្លាំងសេសលេីសពី ១២៥ សេសេ, ម៉ូតូរ៉ឺម៉ក ម៉ូតូកង់បីឥណ្ឌា ដែលមិនទាន់មានបណ្ណបេីកបរទេ ។
ប៉ុន្តែ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានសំណូមពរអោយ បងប្អូនប្រញាប់ទៅធ្វើបណ្ណបេីកបរបេីកបរអោយបានគ្រប់ៗគ្នា ព្រោះពេលខាងមុខ សមត្ថកិច្ចនឹងចាប់ផ្ដេីមផាកពិន័យហេីយ ។
បណ្ណបេីកបរបងប្អូនអាចទៅធ្វេីនៅមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានី-ខេត្ត ដែលចំណាយតែ ៤១០០០ រៀល ប៉ុណ្ណោះ ប្រេីប្រាស់បានរហូត ១០ ឆ្នាំ ៕