ជីវិតសុគន្ធកញ្ញា ជាជីវិតដែលគ្រប់គ្នាប្រាថ្នា មើលរូបភាពនេះ គួរយល់ហើយ

ភ្នំពេញ៖​ បើទោះបីជា សុគន្ធកញ្ញា មិនសូវមានពេលវេលា ចេញចម្រៀងច្រើនដូចមុន ឬក៏ចេញច្រៀង តាមបណ្តាខនសឺតនានា ក៏ព្រោះតែជំងឺកូវីដ១៩ រាតត្បាតក៏ដោយ ក៏អ្នកនាង នៅតែបង្ហាញការនឹករំលឹក ហ្វេនៗ តាមរយៈបណ្តាញសង្គមជារឿយៗផងដែរ។

ជាពិសេស នាពេលបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានការរវល់ជាមួយនឹង ការមើលកូនតូចរបស់នាង ព្រោះថា កូននាង នៅតូចខ្លាំងណាស់ ដូច្នេះត្រូវការមើលថែយ៉ាងដិតដល់ និង ឲ្យបានច្រើនបំផុត តាមអ្វីដែលអាចធ្វើទៅបាន។ បើងាកមើល ស្វាមីរបស់អ្នកនាង ក៏តែងតែជួយនាងផងដែរ មិនមែនសម្លឹងមើលនឹងភ្នែកនោះទេ ដោយលោកតែង មើលថែ បីបាច់ និងពូកែលួងកូនតូចមិនចាញ់ សុគន្ធកញ្ញាប៉ុន្មានទេ។

អ្វីដែលគេបានឃើញជាងនេះទៅទៀត គឺជីវិតគ្រួសាររបស់ សុគន្ធកញ្ញា កាន់តែមានសុភមង្គល និងមានក្តីសុខ​ ក្រោយពួកគេ មានកូនតូចម្នាក់ ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ដោយពួកគេ កាន់តែផ្តល់ក្តីស្រលាញ់យ៉ាងពេញលេញ ទៅកាន់រង្វង់គ្រួសារ បើទោះបីជា អ្នកទាំងពីរ មានការរវល់ការងារប៉ុណ្ណាក៏ដោយ ក៏ពួកគេ នៅតែ ឆ្លៀតពេលសាងក្តីសុខ ជាមួយគ្នា។

ជីវិតរបស់សុគន្ធកញ្ញា បែបនេះ កំពុងតែធ្វើឲ្យ​មនុស្សភាគច្រើន ប្រាថ្នាចង់បាន ដែលមានគ្រួសារតូច ដែលចេះផ្តល់តម្លៃ ចេះជួយការងារគ្នា ជួយមើលកូន ដោយមិនចាំគ្នា ហើយជាពិសេស ពួកគេក៏មានពេលស្វីត បែបគូម្តងម្តាលផងដែរ៕

Related posts

Leave a Comment