ទីបំផុត តារាសម្តែង ដេននី ក្វាន់ ចាប់ផ្តើមរៀបពិធីក្រុងពាលី បុកគ្រឹះ សាងសង់ម៉ូតែល នៅខេត្តព្រះវិហារ ហើយ មើលទៅពិតជាអធឹកអធមណាស់

កាលពីពេលកន្លងទៅ មហាជនជាច្រើនពិតជាបានជ្រាប ខ្លះៗហើយមើលទៅ ដែលតារាសម្តែង ដេននី ក្វាន់ ធ្លាប់បានបង្ហាញគំរូ ម៉ូតែលរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ ដែលនេះជាមុខរបរថ្មីរបស់នាង ដោយដើមទុន កើតចេញពីកំលាំងញេីសឈាមរបស់ខ្លួន មិនបានទៅពឹងផ្អែកលេីនរណាម្នាក់ឡើយ។

លុះមកដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ ក្តីស្រមៃរបស់តារាសម្តែងរូបនេះ ចាប់ផ្តើមក្លាយជាការពិត បណ្តើរៗហើយ ដោយគេឃើញ នៅថ្ងៃនេះ កញ្ញា ដេននី ក្វាន់ បានរៀបចំពិធី ក្រុងពាលី បុកគ្រឹះ សាងសង់ហើយ។ តារារូបស្រស់ម្នាក់នេះ បានបញ្ជាក់បន្ថែមថា៖ “ថ្ងៃនេះនាងខ្ញុំ ធ្វើពិធីក្រុងពាលី បុកគ្រឹះ សាងសង់ធ្វើម៉ូតែល របស់នាងខ្ញុំ នៅខេត្តព្រះវិហារ ជូនពរខ្លួនឯងជោគជ័យ”៕

Related posts

Leave a Comment