អត់ខ្វល់ស្ថានភាពកូវីដ ១៩ ព្រាប សុវត្ថិ បោះទុនបង្កើតជំនួញជាបន្តបន្ទាប់

ថ្វីដ្បិតស្ថានភាពកូវីដ ១៩ មិនទាន់ស្ងាត់ក៏ពិតមែន តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ ហាក់មិនខ្វល់ខ្វាយអ្វីទេ ។ ពេលនេះលោកចាប់ផ្តើមងាកមកបង្កើតជំនួញជាបន្តបន្ទាប់ដែលចំណាយដើមទុនជាច្រើនផងដែរ ។ក្នុងនាមជាកំពូលតារាចម្រៀងល្បីដែលស្រូបទាញការគាំទ្រពីសំណាក់មហាជនជាច្រើន

នោះ លោក ព្រាប សុវត្ថិ នៅ តែមានទីផ្សារខ្ពស់បើទោះលោកមានវ័យច្រើន និង មានកូនកំលោះទន្ទឹមខ្លួនក៏ដោយ ។ ស្របពេលការងារសិល្បៈរាងរយាលដោយសារវីរុសកូវីដ ១៩ នោះ លោក ព្រាប សុវត្ថិ ក៏បានងាកមកបង្កើតមុខរបរបន្ទាប់បន្សំមួយចំនួនដែលមានដូចជាលក់បុកល្ហុង មានទីតាំងនៅ

គេហដ្ឋានលោក នៅខណ្ឌសែនសុខ ហើយលោកក៏មានបំណងបើកភោជនីយដ្ឋាននៅទីនោះផងដែរ ។បើតាមប្រភពដែលកៀកជាមួយតារាចម្រៀងរូបនេះក៏បានបន្ថែមទៀតថា មិនទាន់អស់ទេក្រៅពីបើកភោជនីយដ្ឋាននៅគេហដ្ឋានលោក ព្រាប សុវត្ថិ ក៏កំពុងបោះទុនរាប់ម៉ឺនដុល្លារដើម្បីធ្វើរីសតនៅខេត្ត

មណ្ឌលគីរីផងដែរ ។ ក្នុងនោះក៏មានការសរសើរពីភាពជោគជ័យទាំងព្រមរបស់លោក ព្រាប សុវត្ថិ មិនថាជីវិត គ្រួសារ ការងារសិល្បៈ ឬ ជំនួញផ្សេងៗនោះទេ ។ វ័យកាន់តែច្រើនតែសម្រស់ និង រូបរាងរបស់លោក ព្រាប សុវត្ថិ នៅតែស្រស់សង្ហាមិនធម្មតាឡើយ ៕

Related posts

Leave a Comment