សូមរម្លឹកបន្តិច ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្រេចបញ្ចប់មុខតំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៤ ខែមេសា ម្សិលមិញនេះ។
ក្នុងព្រះរាជលិខិតបញ្ចប់មុខតំណែងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដោយឡែកកាលពីម្សិលមិញ លោកក៏មានបញ្ហាថែមទៀត ដោយសារតែទំព័រហ្វេសប៊ុករបស់លោក ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រងបាត់ហើយ។ ដោយយោងតាមគណនីហ្វេសប៊ុករបស់លោកបានសរសេរអោយដឹងថា៖ «Page របស់ខ្ញុំ ត្រូវបានគេ ហេក យកបាត់ហេីយ សូមជ្រាប ជាព័ត៌មាន»។
ចំណែកនៅថ្ងៃទី៦ ខែឧសភានេះ ជនអនាមិកដែលបានលួចយកទំព័រហ្វេសប៊ុកលោកទៅកាន់កាប់ ចាប់ផ្ដើមវាយប្រហាលោកហើយ ដោយបានបង្ហោះរូបលោកជាមួយនឹងនារីម្នាក់ ដែលមិនដឹងច្បាស់ថាត្រូវជាអ្វី ប៉ុន្តែមើលទៅពិតជាស្និទ្ធស្នាលណាស់។
ក្នុងការបង្ហោះនោះដែរ មានមហាជនមួយចំនួនធំបានដឹងរួចហើយ ថាមិនមែនលោកវីល្លាមជាអ្នកផុសទេ ពីព្រោះដោយសារតែលោក បានប្រកាសរួចហើយ កាលពីម្សិលមិញតាមគណនីហ្វេសប៊ុករបស់លោក៕ សូមមើលរូបភាពខាងក្រោម៖