ក្រោយភ្ជាប់ពាក្យហើយ ប៉ែន ស្រីពេជ្រ មិនមានគម្រោងរៀបការភ្លាមៗទេ

ពិធីការិនី ប៉ែន ស្រីពេជ្រ បានរៀបចំពិធីភ្ជាប់ពាក្យកាលពីប៉ុន្មានថ្ងៃមុន ជាមួយបុរសរូបសង្ហាម្នាក់ ដែលជាអ្នកនៅក្រៅរង្វង់សិល្បៈ ក្រោយពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាប្រាំឆ្នាំមកហើយ។

បើតាមប្រភពអ្នកដែលស្និទ្ធជាមួយ ប៉ែន ស្រីពេជ្រ បានឱ្យដឹងថាក្រោយភ្ជាប់ពាក្យហើយ ពិធីការិនី ប៉ែន ស្រីពេជ្រ មានគម្រោងនិងចូលរោងការនៅដើមឆ្នាំ ២០២១ ឯណោះ តែ សម្រាប់ថ្ងៃខែជាក់លាក់មិនទាន់មានការបង្ហើបទេ ។

មូលហេតុដែលនាងមិនទាន់ចង់រៀបការភ្លាមៗ ដោយសារតែបញ្ហាកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយ ។ មានការសរសើរថា ប៉ែន ស្រីពេជ្រ និង អនាគតស្វាមី ពិតជាស្រស់ស្អាតស័ក្តិសមគ្នាខ្លាំងណាស់ ។ គូដណ្តឹងរបស់ ប៉ែន ស្រីពេជ្រ មានឈ្មោះថា ឆេង ពន្លកនេត្រា ជាបុគ្គលិកក្រុមហ៊ុនម្នាក់ ។

ប៉ែន ស្រីពេជ្រ ជាពិធីការិនីដែលមានប្រជាប្រិយភាពគួរសម នៅក្នុងទូរទស្សន៍ហង្សមាស ។ នាងកាន់កម្មវិធីមួយចំនួនជាកម្មវិធីផ្សាយផ្ទាល់ ។ មានការសរសើរថា ប៉ែន ស្រីពេជ្រ ជាពិធីការិនី ដែលពូកែរៀបចំការតុបតែងខ្លួន បានយ៉ាងស្រស់ស្អាតមើលទៅទាក់ទាញ តែមិនសិចស៊ីឡើយ ៕

Related posts

Leave a Comment