មើលចុះ! តារាស្រីខ្មែរ ៧ ដួងនេះ រាងឡើងកប់ៗ ស្អាតខ្លាំង និង សិចស៊ីបំផុត

ថ្មីៗនេះ មានការលើកសរសើរយ៉ាងខ្លាំង ចំពោះរូបសម្រស់របស់តារាស្រីខ្មែរ ៥ ដួង ដែលមានរូបរាងស្រស់ស្អាត​ និង សិចស៊ីខ្លាំងបំផុត ។ ចង់ដឹងថា តើតារាស្រីរូបណាខ្លះ ត្រូវគេចាត់ទុក ជានារីដែលមានរាងស៊ិចស៊ី?
តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១) ពិធីការនី ជីមមី

ពិធីការិនីវ័យក្មេង ជីមមី កំពុងតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្នុងចំណោមពិធីការិនីផ្សេងៗ ដែលភាគច្រើន នាងតែងតែបង្ហាញមុខក្នុងកម្មវិធីតូចធំនានា រាប់មិនអស់នោះ តែងតែបង្ហាញខ្លួនជាមួយរូបរាងដ៏ស្រឡូន សាច់សខ្ចី រាងស្លីមស្អាតខ្លាំង ពេលចូលរួមក្នុងកម្មវិធីសិល្បៈម្ដងៗ ។

២) តារាសម្ដែង មាន សូនីតា

តារាសម្តែងស្រី ដែលទទួលបាននាម​ជា​ «រាជិនី​ក្រមា» មាន សូនីតា តែងតែឱ្យអ្នកគាំទ្រ បាក់ចិត្តស្រឡាញ់ចំពោះ សមត្ថភាព និងទេពកោសល្យសិល្បៈរបស់ខ្លួន បូករួមនឹងរូបរាងដ៏ស្រឡូន រាងឡើងសិចស៊ី ពេលបង្ហាញស្ទីលស្លៀកឈុតប៊ីគីនី ។ ជារឿយៗ តារាស្រីរូបនេះ តែងបង្ហាញរូបភាពទាក់ទងនឹង ការហាត់ប្រាណលើបណ្ដាញសង្គមទៀតផង ។

៣) តារាសម្ដែង ប្រាសាទ ដាវីន

តារាសម្ដែងស្រី ប្រាសាទ ដាវីន ជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត តែនាងបានបាត់មុខពីសិល្បៈមួយរយៈ ។ បើទោះបីជាកេរ្ដិ៍សិល្បៈបច្ចុប្បន្នមិនសូវមានសន្ទុះខ្លាំងក្លា តែនាងត្រូវបានអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ចំពោះការបង្ហាញខ្លួនជាថ្មី ជាមួយរូបសម្រស់ស្រស់ស្អាតកាន់តែខ្លាំង និង មានរូបរាងទាក់ទាញខ្លាំង ។

៤) តារាសម្ដែង ទឹម រដ្ឋា

ជាតារាស្រីម្នាក់ ដែលនៅតែរក្សាបានប្រជាប្រិយភាពគួរសម ក្នុងវិស័យសិល្បៈ ។ ជារឿយៗ នាងតែងតែចំណាយពេលទំនេរពីសិល្បៈ ហាត់ប្រាណដើម្បីសុខភាពជាប្រចាំ ជាពិសេសគឺហាត់ប្រាណដើម្បីទទួលបាននូវក្បាលពោះរាបស្មើស្អាត នេះតែម្តង ។

៥) តារាសម្ដែង ដួង ម៉ានិច

ដួង ម៉ានិច ត្រូវគេចាត់ទុកថា ជាតារាស្រីម្នាក់ ដែលនិយាយស្ទីលស្លៀកខោខូវប៊យ បញ្ចេញចង្កេះមួយក្ដាប់ ដ៏តូច និង ទាក់ទាញខ្លាំង ។ រូបរាងដ៏សិចស៊ី របស់នាង តែងត្រូវបានអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ ។

៦) Miss Universe Cambodia 2017 ប៊ី សុធារី

ប៊ី សុធារី គ្រងតំណែងជា Miss Universe Cambodia 2017 ហើយនាងក៏ជាតារាបង្ហាញម៉ូដម្នាក់ដ៏លេចធ្លោទៀតផង ។ មហាជនតែងតែសរសើរ ចំពោះរាងដ៏ស្រស់ស្អាតរបស់នាង ពេលបង្ហាញមុខនៅក្នុងកម្មវិធីសិល្បៈផ្សេងៗ ។

៧) វីរៈ និច

ជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈទឹកដមសំឡេង និងរូបសម្រស់ដ៏ស្អាតរបស់នាង ជាពិសេសគឺរាង ដែលនារីជាច្រើនតែងប្រាថ្នា ៕

Related posts

Leave a Comment