ដូរឡានថ្មី ដូចដូរខោអាវហើយ! គង់ ចាន់ស្រីមុំ ទិញកាដូឡានថ្មី ជិះលេង តម្លៃរហូតដល់…..

ភ្នំពេញ៖ ដូចហ្វេនៗទាំងអស់បានដឹងហើយថាតារាស្រីកូនមួយ អ្នកនាងគង់ ចាន់ស្រីមុំ បច្ចុប្បន្នកាន់តែឡើងកូដខ្លាំង ក្រោយបានត្រលប់មកចូលទ្រនំសិល្បៈវិញ ស្របពេលដែលជីវិតគ្រួសារនាងក៏មានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាស្រីរូបនេះហាយសូរខ្លាំង ខណៈពេលដែលមានផ្ទះមានលុយឡានជិះមិនខ្វះ មិនត្រឹមតែប៉ុណ្ណោះនាងតែងតែនិយមប្តូរឡានស៊េរីទំនើបគ្រប់ពេល ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ពោលគឺដូរឡានដូចដូរខោអាវទៅហើយ។

ជាក់ស្តែងកាលពីពេលថ្មីៗ តារាស្រីរូបនេះបានធ្វើការបង្ហាញឡានថ្មី ម៉ាក MERCEDES ស៊េរីថ្មី ដែលមានតម្លៃ ជាង១០ម៉ឺនដុល្លារឯណោះ ។ ក្រោយពីបានឃើញបែបនេះ ហ្វេនៗមួយចំនួនសរសើរដល់នាង ដែលកាកកបខ្លាំងនៅក្នុងការងារ និងការរកស៊ី តែងតែទិញរបស់មកផ្គាប់ចិត្តខ្លាំងថ្លៃៗបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment