ឡើងប្លែក! ខួបកំណើត ថមមី រៀបចំបែបគ្រួសារ លេងសុទ្ធតែពាក់ឈុតគេងគ្រប់គ្នា

ភ្នំពេញ៖ ក្រឡេកឃើញថា មួយរយៈចុងក្រោយមកនេះ គូស្វាមីភរិយាដ៏ផ្អែមល្ហែម រវាង តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា និង តារាសម្ដែងប្រុស លោក ថមមី កាន់តែបង្ហាញពីសកម្មភាពនៅក្នុងក្រុមគ្រួសារ​ដ៏រ៉ូមែនទិក នៅលើបណ្ដាញសង្គម បង្អួតហ្វេនៗជាច្រើន ផងដែរ។

កាលពីមុននេះបន្តិច តារាប្រុស ​លោក ថមមី បានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញពីទិដ្ឋភាពនៅក្នុង ពិធីខួបកំណើតរបស់ខ្លួន កាលពីម្សិលមិញ ដែលបានរៀបចំជាលក្ខណៈគ្រួសារ ពោរពេញដោយស្នាមញញឹម និងក្ដីសុខ។

អ្វីដែលបានធ្វើហ្វេនៗ កាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងពិធីទាំងមូល​​ សមាជិកនៅក្នុងគ្រួសារ សុទ្ធតែនាំគ្នាពាក់់ឈុតគេង ដែលអាចនិយាយបានថា មើលទៅ ពិតជាមានភាពប្លែកភ្នែកយ៉ាងខ្លាំង ថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះ ប្ដីប្រពន្ធមួយគូនេះ ក៏បានបង្អួតពីភាពផ្អែមល្ហែម លេងឲ្យហ្វេនៗជាច្រើនលួចច្រណែន ផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment