អុញមានរឿងអីចេស នៅសុខៗស្រាប់តែ ចាន់ ឡា បង្ហោះរូបសម្រក់ទឹកភ្នែក និងបានភ្ចាប់សារនិយាយរៀបរាប់ដ៍កំសត់ថា

កាលពី​មួយ​រយៈពេល​មុន​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ ហាក់​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ប្អូនស្រី​ លៀង​ ចាន់​ឡា​ អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ បេីទោះជា​មិន​ទទួល​បាន​នូវ​ជ័យ​លាភី​ក្នុង​កម្មវិធី​នេះយ៉ាងណាក្តី​ ប៉ុន្តែ​ប្អូន​ស្រី​ត្រូវ​បាន​បណ្តា​ក្រុម​ហ៊ុន​ជាច្រើន​បាន​ផ្តល់​ឱកាស​ឡេីង​សម្តែង​ច្រៀង​តាម​ឆាក​ប្រគំ​តន្ត្រី​នានា​ និង​ថតនៅតាម​សម្អាងការ​ផ្សេង​ៗផងដែរ។

ដោយ​ឡែក​ បន្ទាប់​ពី​ស្ងប់ស្ងាត់​ក្នុង​វិថី​សិល្បៈ​មួយ​រយៈ​ពេល​រួច​មក​ ស្រាប់​តែនៅថ្ងៃពុធនេះ​ ថ្ងៃ​ទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នាងបាន​បង្ហោះ​សាររៀបរាប់ពី​អារម្មណ៍​ពិតរបស់ខ្លួនដែលបានជួបប្រទះនាពេលកន្លងមកចាប់តាំងពីខ្លួនបាន​ឈានចូលក្នុងវិស័យសិល្បៈរហូតមកដល់ពេលនេះដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖

«ពេលខ្លះគេឃើញយើងយំគេថាយើងចាញ់ ពេលគេឃើញយើងសើចសប្បាយធ្វើខ្លួនស្អាតគេថាយើងភ្លេចកំណើតដើម ពេលយើងធ្វើខ្លួនសាមញគេថាយើងធ្លាក់ហើយអាក្រក់ រាល់ពាក្យសម្តីទាំងនេះវាធ្វើអោយខ្ញុំតាំងចិត្តតស៊ូដើរទៅមុខហើយខ្ញុំមិនផ្គាប់ចិត្តអ្នកឯងទេ បើរវល់តែផ្គាប់ចិត្តបានអង្ករណាដាំបាយហូប អ្នកមើលងាយខ្ញុំណាស់ខ្ញុំរឹតតែខំប្រឹង ការយំមិនមែនមានន័យថាមនុស្សម្នាក់នឹងទន់ខ្សោយទេ

ត្រូវចាំបើមនុស្សម្នាក់ហ្នឹង​ គេមិនចូលចិត្តយើងហើយទោះខំធ្វើល្អយ៉ាងណាក៏គេថាអាក្រក់ដែរ​ តែមនុស្សដូចខ្ញុំមិនចេះទ្រទេ បើរាប់អានខ្ញុំបានខ្ញុំក៏រាប់បើថារាប់អានមិនបានទេ ok you win តែយ៉ាងណាក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រលាញ់នឹងចូលចិត្តរូបនាងខ្ញុំ ដោយមិនប្រកាន់ខ្មៅឬសរ បើស្អប់ខ្ញុំកុំតាមដានខ្ញុំ អូសរំលងចោលទៅ ខ្ញុំសុំ»។

Related posts

Leave a Comment