ពេជ្រ សោភា រៀបរាប់ទាំងទឹកភ្នែក ខណៈធ្លាប់យកផ្ទះទៅបញ្ចាំ ដើម្បីព្យាបាលឪពុក!

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ពេជ្រ សោភា នៅតែជាតារាចម្រៀងដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ហ្វេនៗជាច្រើន ដែលតែងតែនាំយកនូវបទចម្រៀងដ៏ពេញនិយម ក្បាច់រាំប្លែកៗ ជូនទៅដល់ហ្វេនៗបាន ទស្សនាកម្សាន្ត ។

ដោយឡែក សម្រាប់ជីវិតផ្ទាល់ខ្លួនវិញ បើទោះបីជា បច្ចុប្បន្ននេះ តារាចម្រៀង ពេជ្រ សោភា ទទួលបានជោគជ័យ នៅក្នុងវិស័យសិល្បៈ ព្រមទាំងមានអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់បាន ប៉ុន្តែបែរគ្មានវត្តមាន លោក ឪពុកជាទីស្រលាញ់នៅក្បែរ ដែលជារឿងមួយដ៏គួរឲ្យសោកសៅ សម្រាប់នាងផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ កាលពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ទាំងក្រៀមក្រំ នៅក្នុងកម្មវិធី 3Fun ដោយបានបង្ហើបថា កាលពីឪពុករបស់នាងនៅមានជីវិត នាង បានយកផ្ទះរបស់ខ្លួន ទៅបញ្ចាំ ដើម្បីយកលុយ មកមើលថែជំងឺឪពុក លើសពីនេះទៅទៀត នាងថែមទាំង មិនបាននៅទាន់ដង្ហើមឪពុកជាលើកចុងក្រោយ ខណៈដែលខ្លួនកំពុងតែជាប់ការងារច្រៀង ទៀតផងដែលនេះ ក៏បានធ្វើឲ្យហ្វេនៗជាច្រើន បានទស្សនាហើយ ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ផងដែរ៕

ប្រភព៖ 3 FUN CAMBODIA

សូមទស្សនារូបភាព និង ខាងក្រោម៖

Related posts

Leave a Comment