លើកទី១ប៉ះគ្នា រ៉េត ស៊ូហ្សាណា និងសុវត្ថិ មុនីនាគ រាំកាច់គ្នាឡើងឡូយ (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ និង រ៉េត ស៊ូហ្សាណា ជាតារាចម្រៀង ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន បើទោះបី មានវ័យក្មេងក៏ពិតមែន តែពួកគេសុទ្ធតែបានកសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញបានយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ បើនិយាយពីទឹកដមសម្លេងវិញ ពិតជាពីរោះ ដោយរាល់បទចម្រៀងនីមួយៗ តែងតែមានការគាំទ្រច្រើន ម្យ៉ាងវិញទៀត មិនត្រឹមតែមានសមត្ថភាពច្រៀងនោះទេ អ្នកទាំងពីរក៏អាចរាំបានយ៉ាងល្អផងដែរ តែបើទៅមើលលើរូបសម្បត្តិ ក៏ស្រស់ស្អាត ស្រស់សង្ហាទៀតផង។

តួយ៉ាង អ្វីដែលយើងកាន់តែចាប់អារម្មណ៍នោះ រ៉េត ស៊ូហ្សាណា បានបង្ហោះវីដេអូមួយ ជាមួយ សុវត្ថិ មុនីនាគ ដោយអ្នកទាំងពីរបានរាំបានយ៉ាងស្ទាត់ជំនាញ ដោយមើលទៅពិតជាឡូយ និងមានភាពសប្បាយរីករាយទៀតផង។ បន្ទាប់ពីអ្នកគាំទ្រ បានឃើញ វីដេអូនេះរួច មាន អ្នកសរសើរអ្នកទាំងពីរគ្រប់ៗគ្នា ថាពិតជារាសម និង ឡូយជាខ្លាំងតែម្តង៕

Related posts

Leave a Comment