សូមចូលរួមរំលែកទុក្ខផង! លោកយាយបង្កើត តារាចម្រៀង ឆាយ វីរៈយុទ្ធ បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ១០៥ឆ្នាំ

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី គឺលោក ឆាយ វីរៈយុទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹក និងដំណឹងដ៏ក្រៀមក្រំមួយ ដោយលោកយាយបង្កើតរបស់លោក បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ១០៥ឆ្នាំ កាលពីម្សិលមិញនេះ វេលាម៉ោង ០៤ និង២២នាទី ល្ងាច។ លោកបានបញ្ជាក់បន្ថែមថា៖

“លោកយាយបង្កើតរបស់ខ្ញុំបាទ ឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ (១០៥ឆ្នាំ) ថ្ងៃអង្គារ ទី១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ២២នាទី ល្ងាច សពឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំ នៅស្រុកកំណើត ភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អាស្រ័យហេតុនេះដូចរៀបរាប់ខាងលើ សូមជំរាបជូនបងប្អូនជិតឆ្ងាយ និងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ”៕

Related posts

Leave a Comment