សួស វីហ្សា និង ប្តី រំភើបចិត្តស្ទើរហោះ បន្ទាប់ដឹងភេទកូនក្នុងផ្ទៃបានដូចបំណង

បន្ទាប់ពីតរៀបការ និង រស់នៅក្នុងសុភមង្គល គ្រួសារតារាចម្រៀង សួស វីសា និង លោក ថមមី ក៏កំពុងមានសេចក្តីសុខពេញទីក្រោយមានតំណក់ឈាមរួមគ្នាជាលើកដំបូង ។

រហូតពេលនេះតំណក់ឈាមរួមគ្នាដែលកំពុងស្ថិតក្នុងផ្ទៃតារាចម្រៀង សួស វីសា មានអាយុប្រមាណ ៤ ខែហើយ ដែលតាមការឱ្យដឹងពីតារាចម្រៀងរូបនេះថា កូនដំបូងរបស់នាងជាកូនស្រី ធ្វើឱ្យរូបនាង និង ស្វាមីគឺលោក ថមមី សប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានកូនដំបូងសមតាមបំណង ។ ជាមួយគ្នានេះដែរតារចម្រៀង សួស វីសា ក៏បានឱ្យដឹងតាមទំព័រហ្វេសប៊ុកបន្តទៀតថា កូនស្រីដំបូងរបស់នាងមានឈ្មោះហៅក្រៅថា ចេននី (Janny) ប៉ុន្តែយ៉ាងណាឈ្មោះពិតមិនត្រូវបាននាងបង្ហើបប្រាប់នោះទេ ។ សួស វីសា បាននិយាយទៀតថា ចាប់ពីពេលនេះទៅ អ្នកគាំទ្រក៏អាចហៅនាង និង ស្វាមីថា ម៉ាក់ប៉ា ចេននី បានផងដែរ ។

តារាចម្រៀង សួស វីសា ក៏បានបញ្ជាក់បន្ថែមទៀតថា ពេលនេះកូនក្នុងផ្ទៃរបស់នាងកំពុងមានសុខភាពល្អជាធម្មតាទេ ។ គួរឱ្យដឹងដែរថា តារាចម្រៀង សួស វីសា និង លោក ថមមី បានចាប់ដៃគ្នាចូលរោងជ័យកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ដែលពិធីរៀបមង្គលការរបស់នាងបានរៀបចំឡើងយ៉ាងធំដុំ និង មានការចូលរួមពីសំណាក់មិត្តទាំងក្នុង និង ក្រៅសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើន ដើម្បីជាសក្ខីភាពនៃចំណងស្នេហ៍របស់នាង និង ស្វាមី ៕

Related posts

Leave a Comment