អត់ទាន់ចប់ទៀត!!​​ ព្រះអង្គឡុង ចន្ថាបានបង្ហោះសារមួយ សុំយោបល់ពីមហាជនថា«​ចង់​ឲ្យ​នៅ​ប៉ុន្មាន​នាក់ សូម​សរសេរ​ពាក្យ​ថា គាំទ្រ ហើយ​ចែករំលែក​ម្នាក់​១​ផង​»

ភ្នំពេញ ៖ ប្រិយមិត្តបងប្អូនពុកម៉ែជាច្រើនបានទទួលជ្រាបដឹងហើយថា រឿងរ៉ាវកក្រើកបណ្តាញសង្គមនោះគឺ លោកបង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡុង ចន្ថាហើយ ជាពិសេសលោកយាយលោកតាចាស់ៗ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តាមបណ្តាញសង្គមហ្វេសបុកមានការបែកធ្លាយវីដេអូសម្លេងឆាត និងទូរស័ព្ទរបស់ព្រះសង្ឃ ឡុង ចន្ថា ដែលជាសង្ឃមួយមានព្រះនាមល្បី ដែលពុទ្ធបរិស័តជិតឆ្ងាយ តែងតែអញ្ជើញឲ្យទេសនាក្នុងកម្មវិធីនានាកន្លងមក។

ជាក់ស្តែង វីដេអូមួយនោះ បានបង្ហាញពីសកម្មភាពព្រះសង្ឃ ឡុង ចន្ថាបានតេទៅនារីម្នាក់ដែលមានសង្សារហើយរួចទៅហើយតាមតាមរយៈMessenger ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយបានផ្លែផ្កាផ្តោះផ្តងពាក្យសម្តីនិងបបួលណាត់ជួបនារីនោះនៅវត្តស្អាងភ្នំទៀតផង។ក្នុងនោះផងដែល ព្រះសង្ឃ ឡុង ចន្ថា ក៌បានតបតទៅវិញថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកទុកមុខទុកមាត់ឲទើបមិនចង់បង្ហោះជាសាធារណះអ្វីដែលជាការពិត លោកហ៊ានទទូលខុសត្រូវ ចង់ដឹងច្បាស់ហៅនាងមកនិយាយទល់មុខបាន ថាលោកនិយាយលេងឬនិយាយក្នុងន័យអ្វី ?

ចំពោះឆាត់គេបង្ហោះនោះគឺមានការរៀបចំទុកធើសុីលោកជាមុនលោកតាមដានដល់ផ្ទះឲមេភូមិមេប៉ុស្តិ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និយាយសម្រួលដើម្បីកុំឲនាងអាបអោនតែនាងយំរហូតខ្លាចខូចឈ្មោះចុះឈ្មោះលោកនាងទុកត្រង់បើខូចអស់ហើយនោះ អ្នកដែលរៀបចំធ្វើសុីនោះជាអ្វីនឹងនាងលោកក៏ដឹង ហើយបានបញ្ជួនឲក្រុម LDP វាយប្រហាលោកពេញ ហ្វេសប៊ុកតែសូមមហាជនជ្រាប់ថា

ចង់ដឹងការពិត យកសំឡេងឆាតនឹងហើយហៅនាងឲមកនិយាយផ្ទាល់ ជាមួយលោកបានកុំចេះតែមើលងាយលោកដោយមិនបានពិចារណាថាលោកនិយាយក្នុងន័យអ្វី ទុកមាត់ទុកមាត់ឲ ព្រោះអាណិត បើមិនចេញមុខ និយាយទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាដំណាក់កាលទី០១{ បញ្ជាក់ចង់ធើសុីលោកយករូបឲច្បាស់លាស់មកផងទើបសុីវាផុយ ឬមានវីដេអូរថានៅជាមួយគ្នានឹងធើសុីទៀតរឹតតែផុយ } សូមអរគុណ ។

យ៉ាងណាមិញនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០ ទីបំផុត​ បុរស​ជា​គូដណ្ដឹង​របស់​នារី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆាត​ជាមួយព្រះសង្ឃឡុង​ ចន្ថា ព្រមទាំង​នារីនោះ បាន​ចេញមុខបកស្រាយ​ហើយ នៅល្ងាចថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ២០២០នេះដោយ​មានបុរសម្នាក់​ជាអ្នក​សម្របសម្រួលផងដែរ។ក្នុងនោះដែរ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​Kun Sokaldara ​ត្រូវ​ជា​គូ​ដណ្ដឹង​នារី​ឆាត​ជាមួយ​ព្រះ​សង្ឃ​ឡុង ចន្ថាក៏​បាន​ប្រកាស​ឲ្យ​ដឹង​ជាមុន​ផង​ដែរ​ថា «​ជម្រាបសួរ បងប្អូន​ទាំងអស់គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំ​និង​គូរ​ដណ្ដឹង​ខ្ញុំ នៅ​ល្ងាច ថ្ងៃនេះ​វេលា​ម៉ោង​5:30Pm ខ្ញុំ​នឹង​ធ្វើ​ការ​ឡាយ​ផ្ទាល់​ដើម្បី​បកស្រាយ​អំពី​លោកសង្ឃ ឡុង ចន្ថា និយាយ​បំផ្លើស​ការពិត​ជាមួយ​អ្នកកាសែត​ចោទ​មក​លើ​ខ្ញុំ​នឹង​គូ​​ដណ្ដឹង​ខ្ញុំ សូម​អរគុណ»។

យ៉ាងណាមិញ ​ការបកស្រាយ​របស់​ពួកគេ​ខាងលើ​ត្រូវបាន​បញ្ចប់​នោះ នៅ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០ ព្រះអង្គ​ក៏បាន​បង្ហោះ​សារ​ភ្ជាប់​ជា​មួយរូប​ទន្សាយ​ថា «​ចង់​ឲ្យ​នៅ​ប៉ុន្មាន​នាក់ សូម​សរសេរ​ពាក្យ​ថា គាំទ្រ ហើយ​ចែករំលែក​ម្នាក់​១​ផង​»​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះ​សារ​អមដោយ​រូបភាព​ទាំងនេះ ឃើញថា

រហូតមកដល់​ពេលនេះ មាន​អ្នក​ចុច​ជា​និម្មិត​សញ្ញា​ផ្សេង​2.2k(​គិត​ត្រឹម​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០) ក្នុងចំណោម​នោះ មាន​ចុច​1900 Liked។​ចំពោះ​ខំ​មិន​វិញ​មាន​ចំនួន​៤៨២ និង​ចែករំលែក​បន្ត​១១០ ហើយ​នៅ​ក្នុងការ​ខំ​មិន​ក្រោម​ផុស​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញថា​មតិ​ភាគច្រើន បាន​គាំទ្រ​ឲ្យ​ព្រះអង្គ​គង់នៅ​។ក្នុង​នោះ ​ក៏​មាន​ការ​ផ្ដល់​យោបល់​ឲ្យ​ព្រះអង្គ​ធ្វើ​ការ​សម្រេច​​ចិត្ត​ដោយ​អង្គ​ឯង​ដូច្នេះ​ថា ៖

«​សូម​ចូលរួម​មតិ​បន្តិច​: ខ្ញុំ​ធ្លាប់បាន​ស្តាប់​ព្រះ​តេជគុណ​ឡុង​ចន្ថា​ទេស​ជា​ច្រើនដង​មកហើយ មាន​ម្តងនោះ​លោក​ធ្លាប់​ត្រូវបាន​សង្ឃ​ថ្នាក់លើ​ណែនាំ​ទាក់ទង​នឹង​រឿង​ជេរ​បញ្ចោរ​។ អ្វី​ទាំងអស់​ដែល​លោក​បានធ្វើ​រហូតមកដល់​ពេលនេះ​មិនទាន់​មានទោស​រហូតដល់​ថ្នាក់​សឹក​នោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ​មន្ត្រី​សង្ឃ​ក៏​មិនបាន​បង្ខំ​ឲ្យ​លោក​សឹក​ដែរ

គឺ​លោក​ស្ម័គ្រចិត្ត​សឹក​ដោយ​ខ្លួនឯង​។ ចំពោះ​រឿង​”​ចង់​ឲ្យ​នៅ​” មិនត្រូវ​ទៅ​សួរ​អ្នកដទៃ​ទេ ពីព្រោះ​យើង​បួស​ដើម្បី​រម្ងាប់​កិលេស មិនមែន​បួស​ព្រោះតែ​ដើម្បី​អ្នកគាំទ្រ​ទេ​។ អ្នក​ទាំងឡាយ​ដែល​គេ​ចង់​ឲ្យ​យើង​បួស តែបើ​យើង​នៅមាន​ចិត្ត​ជាប់ជំពាក់​ក្នុង​កាម​ទៅហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រូវ​បួស​ដើម្បី​ផ្គាប់ចិត្ត​គេ​ទេ។អ្នក​ទាំងឡាយណា​ដែល​ចង់​ឲ្យ​យើង​សឹក តែបើ​ទោស​យើង​មិន​ដល់​ថ្នាក់​សឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើ​យើង​សឹក​ព្រោះ​អស់​និស្ស័យ​នឹង​ព្រះពុទ្ធសាសនា​ឬ​សឹក​ព្រោះ​ខ្មាស​គេ​? រហូតមកដល់​ពេលនេះ​ហើយ លោក​ម្ចាស់​នៅតែ​យល់​ខុស​លើ​ខ្លួនឯង​ទៀត ខ្ញុំ​ករុណា​ពិតជា​មានការ​សោកស្តាយ​ណាស់​។

ទោះជា​យ៉ាងនេះ​ក្តី ការប្រើ​ពាក្យ​មិន​សមរម្យ​ដោយ​វាចា​ ការ​ផ្ដោះផ្ដង​ជាមួយ​ស្ត្រី​ដោយ​វាចា​ ការយល់​ខុស​ដោយ​ចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោស​ទាំងនេះ​ពុំទាន់​ដល់​ទោស​ធ្ងន់​ដែល​ត្រូវ​សឹក​ទេ ចំណែក​ឯការ​សឹក​របស់លោក​ម្ចាស់ គឺ​អាស្រ័យ​លើ​ការវិនិច្ឆ័យ​ទោស​ពី​មន្ត្រី​សង្ឃ ឬ​អាស្រ័យ​លើ​ខ្លួន​លោក​ម្ចាស់​ផ្ទាល់ មិន​អាស្រ័យ​លើ​បរិស័ទ​ឡើយ​»​។ ដើម្បី​ជ្រាប​ច្បាស់​សូម​អាន​ខម​មិន ដែល​មានការ​ស្ក្រី​ន​ដូចខាងក្រោម​នេះ។ប្រភព៖ តារា

Related posts

Leave a Comment