ឡើងផ្អើលឆាក! កម្របានឃើញណាស់ សុខ ពិសី ចាប់ដៃគូច្រៀងជាមួយលោកព្រាប សុវត្ថិ (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងស្រួយរូបស្រស់ កញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុខ ពិសី គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មសាន់ដេ ដែលនៅតែអាចរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យស្ថិតនៅក្នុងចំណោមតារាស្រីកំពូលៗដដែល

បើទោះបីជាកញ្ញាបានប្រឡូកចូលសិល្បៈក្នុងរយៈពេលមិនក្រោម១០ឆ្នាំក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ កញ្ញាតែងតែមានចម្រៀងផ្ទុះៗនៅក្នុងផលិតកម្មជាប់រហូតមក និងអង្រួនចិត្តអ្នកគាំទ្ររបស់កញ្ញាផ្ទាល់ មិនឲ្យខកបំណងម្ដងណាឡើយ។

នៅល្ងាច ថ្ងៃសៅរ៍ ទី០២ ខែឧសភានេះ កញ្ញា សុខ ពិសី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានលេចមុខនៅលើឆាកតន្ត្រី Vivo V19 Concert របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកញ្ញាបានទទួលឱកាសច្រៀងជាដៃគូ ជាមួយនឹងតារាចម្រៀងចាស់វស្សា ដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ព្រាប សុវត្ថិ។

នេះអាចចាត់ទុកបានថា គឺជាឱកាសដ៏កម្រមួយសម្រាប់អ្នកទាំងពីរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការជួបគ្នាលើឆាកតន្ត្រីបែបនេះ ដោយសារតែអ្នកទាំងពីរស្ថិតក្រោមទ្រនំផលិតកម្មខុសគ្នា ប៉ុន្តែការជួបគ្នាលើកនេះ មិនបានធ្វើឲ្យទស្សនិកជនខកបំណងនោះឡើយ។

បទចម្រៀងដែលអ្នកទាំងពីរលើក យកមកបកស្រាយរួមគ្នានេះ គឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទប្រស្នា៤ខ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានធ្វើការបើកសម្ភោធផលិតផលថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទ Vivo គឺទូរស័ព្ទម៉ូឌែល Vivo V19 ផងដែរ៕ សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment