ទង្វើល្អសុវណ្ណរិទ្ធីកំពុងទទួលបានការកោតសរសើរពីអន្តជាតិ,លោកទទួលបានពាន «Freedom of Speech Award» ប្រចាំឆ្នាំ២០២០ពីប្រទេសអាល្លឺម៉ង់…ស៊ែរឲ្យគាត់ម្នាក់១ផង!

(ជីវិតនិងសង្គម)៖ លោក សុវណ្ណ រិទ្ធី ចាងហ្វាង សារព័ត៌មាន អន ឡាញ TVFB ដែលដែលកំពុងជាប់ព.ន្ធនា.គារ ស្ថិតក្នុង ចំណោម អ្នកកាសែត ១៧ នាក់ ពី ១៤ ប្រទេស ដែល ត្រូវទទួលបានពាន «Freedom of Speech Award» ប្រចាំឆ្នាំ ២០២០ ពី ស្ថាប័ន សារព័ត៌មានអាល្លឺម៉ង់ Deutsche Welle (DW) ។ យោងតាមការផ្សាយរបស់វិបសាយDW ពាននេះគឺឧទ្ទិ.សដល់អ្នកកាសែតទាំងអស់នៅលើពិភពលោកដែលជួបការធ្វើទុ.ក្ខបុ.កម្នេញពេលរាយការណ៍ពី COVID-19 ។

DW បានបង្កើតពាន Freedom of Speech Award ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ មកដើម្បីលើកទឹកចិត្តចំពោះអ្នកសារព័ត៌មានដែលមានគំនិតផ្តួចផ្តើមនិងការតាំងចិត្តលើការការពារសិ.ទ្ធិមនុស្ស និង សេរីភាព នៃការបញ្ចេញមតិ ។ សម្រាប់ឆ្នាំ២០២០នេះ DW បានផ្តល់សម្រាប់បណ្តាអ្នកសារព័ត៌មាន ដែលបា.ត់ខ្លួ.ន ឬ ត្រូវបានចា.ប់ខ្លួ.នក្នុងបេសកកម្មរាយការណ៍ពី COVID-19 ។ លោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB ត្រូវបានសមត្ថកិច្ច ចា.ប់ខ្លួ.ន កាលពីថ្ងៃទី៨ ខែមេសា ក្រោម បទល្មើ សញុះញ.ង់ឲ្យប្រព្រឹត្តប.ទល្មើ.សជាអាទិ៍ តាម មា ត្រ ៤៩៥ ពាក់ព័ ន្ធនឹងការសរសេរលើហ្វេសប៊ុក។ ក្រោយមកក្រសួង ព័ត៌មានក៏បានលុ បអាជ្ញាបណ្ណស្ថាប័នសារព័ត៌មាន TVFB ផងដែរ ។

ជុំវិញករណីខាងលើនេះ លោក សុវណ្ណ សុខា ឪពុកលោក សុវណ្ណ រិទ្ធី ក៏បានស្នើសុំឱ្យ ប្រមុខរដ្ឋាភិបាលអធ្យាស្រ័យនិងអនុគ្រោះលោក រិទ្ធី តាមរយៈវីដេអូសុំទោ សជំនួសកូនផងដែរ ។ លោកអះអាងថាកូនរបស់ខ្លួនគ្មានចេតនាវា យប្រ.ហារលើរដ្ឋា.ភិបាលឡើយ។ ម្ចាស់ពាន១៦នាក់ ផ្សេងទៀត រួមមាន Ana Lalic ( ស៊ែ ប៊ី ), Blaz Zgaga ( ស្លូ វេ នី ), Sergej Sazuk ( បេឡា រុស ), Elena Milashina ( រុស្ស៊ី ), Darvinson Rojas ( វេ ណេ ស៊ុយ អេ ឡា ), Mohammad Mosaed ( អ៊ីរ៉ង់ ),Beatific Gumbwanda ( ស៊ីម បា វ៉េ ), David Musisi Karyankolo ( អ៊ូ ហ្គ ង់ ដា ), Nurcan Baysal ( តួ ក គី ), İsmet Çiğit ( តួ ក គី ), Fares Sayegh ( ហ្ស៊ កដា នី ), Siddharth Varadarajan ( ឥណ្ឌា ), Maria Victoria Beltran ( ហ្វីលីពីន ), Chen Qiushi ( ចិន ), Li Zehua ( ចិន ), Fang Bin ( ចិន )៕

Related posts

Leave a Comment