អ្នកណាមិនភ័យ! ម្តាយ បាន មុន្នីលក្ខ័ កំពុងតែឈឺជាទម្ងន់ ព្យាបាលមិនធូរ

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្ដាទស្សនិកជន ជាមួយនឹង ទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង ផងដែរ។

ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ដោយកាលពីមុននេះបន្តិច នាងស្រាប់តែបានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ថា អ្នកម្ដាយរបស់នាង កំពុងតែឈឺធ្ងន់ ដែលធ្វើឲ្យនាងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងនោះដែរ នាងបានសរសេររៀបរាប់ថា៖

កុំកើតអីណាម៉ាក់មានបងប្អូនណាដឹងថា​ កន្លែងណាព្យាបាលអ្នករលៀកសរសៃទេ ​ខ្ញុំនាំម៉ាក់ទៅពេទ្យច្រើនកន្លែងហើយ តែមិនធូរសោះ ម៉ាក់ខ្ញុំរលៀកសរសៃខ្លាំង​ បើបងប្អូនណាស្គាល់ជួយប្រាប់ខ្ញុំផង​ ព្រោះអាការ:ម៉ាក់ខ្ញុំធ្ងន់។

ក្រោយពីបានជ្រាបបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន បានផ្ញើពាក្យលើកទឹកចិត្ត ​ព្រមទាំងជូនពរឲ្យអ្នកម្ដាយរបស់នាង ឆាប់ជាសះស្បើយផងដែរ៕

Related posts

Leave a Comment