ធ្លាប់តែឃើញលោក ខេមរៈ សិរីមន្ត ច្រៀងបទសម័យ តែពេលនេះច្រៀងបទពីដើម “នឹកគ្រប់វេលា”របស់លោកតា ស៊ីន សាម៉ុត ជាមួយសម្លេងផ្ទាល់ ពិរោះប្លែកអារម្មណ៍…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា បច្ចុប្បន្ន កំពូលតារាចម្រៀង លោក ខេរៈ សិរីមន្ត កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ម្យ៉ាងវិញទៀតរូបលោក មានទាំងសមត្ថភាព និង ទឹកដមសម្លេងយ៉ាងពីរោះផងដែរ។

ដោយឡែក លោកតែងតែ បង្ហាញនូវអ្វីដែលថ្មីប្លែកជានិច្ច រាល់ពេលដែលឡើងសម្តែងម្តងៗ មានការគាំទ្រច្រើនពីហ្វេនៗរបស់លោកផ្ទាល់តែម្ដង។ ជាពិសេសបទចម្រៀងនីមួយៗ ដែលលោកបានបកស្រាយ ពិតជាពីរោះគួរឲ្យចង់ស្ដាប់ ដោយសារ លោកមានសម្លេងពីរោះក្រអួនក្រអៅ និង តុងខ្ពស់អាចស្រែកបានយ៉ាងល្អតាំងតែពីដើមមកម្ល៉េះ។

លើសពីនេះទៅទៀតនោះ អ្វីដែលធ្វើឲ្យយើងកាន់តែ ចាប់អារម្មណ៍ខ្លាំងនោះគឺ លោកបានបកស្រាយបទចម្រៀងបុរាណមួយមានចំណងជើងថា «នឹកគ្រប់វេលា» របស់ លោកតា ស៊ិន ស៊ីសាមុត ក្រោយបានស្ដាប់លោកច្រៀងរួចហើយ ធ្វើឲ្យបទចម្រៀងមួយនេះកាន់ពីរោះថែមមួយកម្រិតទៀតផងដែរ៕ ប្រភពវីដេអូ៖ chhorn Samnang
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖​


Related posts

Leave a Comment