កូនមួយមែន! Aum Lukkana នៅតែបង្អួតរាងស្អាត បញ្ចេញមួយទំហឹង…

ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រី Aum Lukkana បច្ចុប្បន្នបានរៀបការ និង​មានកូនស្រីម្នាក់មានមុខមាត់ស្អាត​​ និង គួរឲ្យស្រលាញ់ទៀតផង។ បើទោះបីពេលនេះ នាងមានកូនរួចក៏ពិតមែន តែរូបសម្រស់នៅតែ​ស្រស់ស្អាត មិនចាញ់ពីមុនប៉ុន្មានឡើយ។

ម្យ៉ាងវិញទៀត ដូចអ្នករាល់គ្នា បានដឹងស្រាប់ហើយថា នាងជាតារាស្រីដែល ចូលចិត្តបង្ហាញភាពស៊ិចស៊ីបញ្ចេញដើមទ្រូង និងរូបរាងយ៉ាងស្រឡូនស្អាត។ តែបើងាកទៅមើលពី ជីវិតរស់នៅប្រចាំថ្ងៃជាមួយស្វាមី និង កូនស្រីរបស់នាង ឃើញថា ពិតជាមានសុភមង្គលខ្លាំង ដោយមានស្វាមីចេះស្រលាញ់ថ្នាក់ថ្នម និង យកចិត្តទុកដាក់យ៉ាងខ្លាំង។

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហាញពី សកម្មភាពហាត់ប្រាណ ដើម្បីយករាងស្អាតផងដែរ ជាពិសេស ថ្មីៗនេះ អ្នកម្ដាយរូបនេះ បានបង្ហោះរូបភាពជាមួយកូនស្រី ដោយបានស្លៀកឈុតប៊ីគីនី មើលទៅកាន់តែស្រស់ស្អាត ចំណែករូបរាង ក៏តូចច្រឡឹង មិនចាញ់កាលនៅក្រមុំឡើយ៕សូមទស្សនារូបភាពខាងក្រោម៖​

Related posts

Leave a Comment