ចេញពីពេទ្យភ្លាម សាយ រតនៈ ផ្តាំថា «ឱ្យបន្ថយការជួបជុំផឹកស៊ី ព្រោះពេលឈឺគ្មានអស់លោកទាំងនោះមកឈឺជាមួយយើងទេ»

ប៉ុន្មានថ្ងៃមុននេះពិធីករ សាយ រតនៈ បានចូលសម្រាកនូវមន្ទីរពេទ្យភ្លាមៗធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រមានការព្រួយបារម្ភ និង ចង់ដឹងថាលោកមានជំងឺអ្វីទើបបានដល់ថ្នាក់ចូលសម្រាកនៅមន្ទីរពេទ្យបន្ទាន់បែបនេះ ។ក្រោយពីធូរស្រាលពីជំងឺ ពេលនេះពិធីកររូបនេះបានរៀបរាប់ថា លោកមានបញ្ហា

រលាកក្រពះតែមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែតម្រូវឱ្យលោកធ្វើការតមអាហារមួយចំនួន ។ ក្នុងនោះដែរលោក សាយ រតនៈ ក៏បានដាស់តឿនដល់បងប្អូនមួយចំនួនដែលមើលរំលងនូវសុខភាពរបស់ខ្លួន ជាមួយនឹងការបង្ហោះសារដែលមានអត្ថន័យថា លទ្ធផលក្រោយពីការឆ្លុះពិនិត្យមើល ពេលនេះខ្ញុំមិនមានជំងឺអី្វដែលធ្ងន់ធ្ងរពេកទេ គឺមានតែបញ្ហារលាកក្រពះបន្តិចតែប៉ុណ្ណោះ ហើយពេលនេះគ្រូពេទ្យបានចេញវេជ្ជបញ្ជាឱ្យផឹកថ្នាំមួយរយៈ និង តមអាហារមួយចំនួន

ផងដែរ ។ ខ្ញុំដឹងខ្លួនឯងពីមូលហេតុខ្លះៗដែលនាំឱ្យរលាកក្រពះបែបនេះ គឺញ៉ាំអាហារមិនទៀងពេល (អាហារខ្លះមានគីមីច្រើន) កម្មវិធីជួបជុំច្រើន (ការ បុណ្យ ឡើងផ្ទះ ខួបកំណើត មិត្តភក្តិនេះ មិត្តភក្តិនោះ អ្នកនេះ អ្នកនោះ,..គេងមិនទៀងម៉ោង (ពេលខ្លះគេងមិនលក់) ។  សុំផ្តាំបងប្អូនមួយចំនួនថា ចូរគិត និង ស្រឡាញ់សុខភាពខ្លួនឯងជាងអ្វីៗទាំងអស់ ។កាត់បន្ថយកម្មវិធីជួបជុំផឹកស៊ី ព្រោះពេលយើងឈឺគឺគ្មានអស់លោកទាំងនោះមកឈឺ

ជាមួយយើងទេហើយ ក៏គ្មានលោកអ្នកទាំងនោះមកដាំបបរឱ្យញ៉ាំដែរ (មិត្តខ្លះជាមិត្តពិត! មិត្តខ្លះជាមិត្តក្លែងក្លាយ) ។ រក្សាមិត្តភាពមិត្តពិតប្រាកដ លះបង់មិត្តក្លែងក្លាយ» ជាមួយនឹងសារវែងអន្លាយរបស់ សាយ រតនៈ ក៏មានការយល់ស្របនូវគំនិតរបស់លោក ហើយក្នុងនោះក៏មានការជូនពរឱ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ ៕

Related posts

Leave a Comment