អីយ៉ាស់! គង់ ចាន់ស្រីមុំ ចង់ស៊កសៀតឱ្យអ្នកណា ទើបបង្ហោះសារផ្តាំតាមខ្យល់បែបនេះ?

រយៈពេលជាច្រើនឆ្នាំក្នុងការចូលប្រឡូកវិស័យសិល្បៈ អ្នកនាង គង់ ចាន់ស្រីមុំ មិនត្រឹមតែទទួលបានភាពជោគជ័យក្នុងវិថីនេះតែម្យ៉ាងនោះទេ តែអ្នកនាងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងជីវិត ទាំងជីវិតអាពាហ៍ពិពាហ៍ និង អាជីវកម្មផងដែរ ។ដោយបច្ចុប្បន្ននេះ អ្នកនាង គង់ ចាន់ស្រីមុំ

មានមុខជំនួយផ្ទាល់ខ្លួនចំនួន ៣ ប្រភេទមកហើយ ដូចជា ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងសម្អាង និង ហាងអាហារជាដើម ។យ៉ាងណាមិញ អ្នកនាង គង់ ចាន់ស្រីមុំ ហាក់បីដូចជាមិនសូវជាបង្ហាញនូវបញ្ហារបស់ខ្លួននៅក្នុងចំណុចណាមួយនោះទេនៅលើបណ្តាញសង្គម ក្រៅពីការរកស៊ី និងជីវិត

គ្រួសាររបស់អ្នកនាង តែថ្មីៗនេះតារាស្រីរូបនេះបានបង្ហោះពាក្យពេចន៍ដែលបានធ្វើឲ្យមហាជនមានការសង្ស័យថា អ្នកនាងកំពុងតែមានបញ្ហាជាមួយនឹងរឿងអ្វីម្យ៉ាង ឬក៏នរណាម្នាក់ ។ នៅក្នុងនោះអ្នកនាងបានសរសេរថា ការបង្ហោះសារបែបនេះ ជាហេតុធ្វើឲ្យអ្នកគាំទ្រអ្នកនាង និង មហាជនបានយល់ថា អាចនឹងមានបុគ្គលណាម្នាក់កំពុងតែជ្រាតជ្រែកជីវិតផ្ទាល់ខ្លួនរបស់នាងជាមិនខាន ៕

Related posts

Leave a Comment