ស្ងាត់ៗតារាសម្តែងដែលនិយមបង្ហាញដើមទ្រូងធំទ្រលុកទ្រលន់ ផាន់ ផាត់ណា បានបង្ហាញរូបទារកដ៏ស្រស់ស្អាតម្នាក់ ដោយក្នុងនោះនាងបានបញ្ជាក់ថាជាកូនប្រុសរបស់នាងដែលនាងសម្រាលកាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងព្រោះស្ងាត់ៗតារាសម្តែងរូបស្រស់នេះសម្រាលកូនទាំងមិនទាន់រៀបការ ។
ផាន់ ផាត់ណា បានឱ្យដឹងថា កូននាងជាកូនប្រុស ក្នុងនោះក៏មានការសរសើរថាកូនប្រុសរបស់នាងពិតជាមានទម្រង់មុខស្រស់ស្អាតគួរឱ្យក្នាញ់ មើលទៅដូចកូនកាត់ តែអ្វីដែលចាប់អារម្មណ៍ តារារូបនេះមិនបានបង្ហាញមុខមាត់ស្វាមីរបស់នាងនោះទេ ។ ខ្លះសង្ស័យថាគូស្នេហ៍របស់ ផាន់ ផាត់ណា គឺជាជនបរទេស
មួយរយៈចុងក្រោយនេះ គេកម្រឃើញមុខ ផាន់ ផាត់ណា ក្នុងការងារសម្តែងទេ ដែលសូម្បីតែការឡាយវីដេអូលក់ផលិតផលក៏មិនឃើញដែរ ។ គេមិនទាន់ដឹងថាក្រោយសម្រាលតើ ផាន់ ផាត់ណា នឹងបន្តការងារសម្តែងឡើងវិញ ឬ បែបណាឡើយ ? ផាន់ ផាត់ណា ជាតារាសម្តែងដែលមានសម្រស់ស្រស់ស្អាត និង និយមការតុបតែងខ្លួនបែបស៊ិចស៊ី ដែលត្រូវបានមហាជនថានាងមានទម្រង់មុខស្រដៀង ប៊ីរីយ៉ា ។