អស់ពីកាដូខួបកំណើត ពេលនេះ លី ឈី ទទួលបានកាដូខួបអាពាហ៍ពិពាហ៍បន្ថែមពីស្វាមី

អ្នកគាំទ្រ និង មហាជនអាចនិយាយថា អ្នកនាង លី ឈី គឺជាតារាមួយរូបក្នុងចំណោមតារានារីៗជាច្រើនទៀតដែលមានសំណាង និង សុភមង្គលយ៉ាងខ្លាំង បន្ទាប់ពីបានរៀបការរួចនោះ ។ ថ្មីៗកន្លងមកនេះ តារាសម្តែង និង ពិធីករ អ្នកនាង លី ឈី ទើបតែបានធ្វើឲ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមជាច្រើនមានការសរសើររូបនាង ដែលទទួលបានកាដូខ្សែកពេជ្យនៅក្នុងថ្ងៃខួបកំណើតកាលពីចុងខែមេសាកន្លងទៅនេះ ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាលាន់មាត់ថាតារារូបនេះពិតជានារីដ៏សំណាងជានេះទៅទៀតនោះ គឺស្វាមីរបស់អ្នកនាងដែលគេបានស្គាល់ថាជាអ្នកនិពន្ធដ៏មានទេពកោសល្យលោក ប៊ុន រតនា ហៅ សេម បានផ្តល់កាដូដ៏ពិសេសបន្ថែមទៀតដល់ភរិយានៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍រយៈពេលមួយឆ្នាំ ។ កាដូនោះដែរ អ្នកនាង លី ឈី ទទួលបាន Shop House 2 ចំនួន ២ ល្វែង ដែលស្វាមីត្រៀមសម្រាប់អ្នកនាងក្នុងការបើកដំណើរការក្រុមហ៊ុនក្នុងពេលឆាប់ៗនេះ ។

គួរឱ្យដឹងដែរថា តារាសម្តែង និង ពិធីការិនី អ្នកនាង លី ឈី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ប៊ុន រតនា អស់រយៈពេលមួយឆ្នាំមកហើយ តាំងពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៩ ហើយបច្ចុប្បន្នភរិយាស្វាមីមួយគូរនេះទទួលបានកូនស្រីដ៏ស្រស់ស្អាតមួយរូប និង ពេលនេះមានអាយុជាងមួយខែមកហើយមានឈ្មោះ បូតា ៕

Related posts

Leave a Comment