ក្រសួងបញ្ជាក់ថា ពលរដ្ឋអាចរៀបចំ​ ពិធី​មង្គលការ បានហើយ តែ១តុ អង្គុយបានតែ ៥នាក់ ប៉ុណ្ណោះ

ភ្នំពេញ​ ៖ ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ ឧសភា ​ឆ្នាំ​២០២០​ ថា​ប្រជាពលរដ្ឋ​អាច​រៀបចំ​ពិធី​មង្គលការ​ដល់​ បុត្រ​ធីតា​របស់​ខ្លួន ​បានតែ​ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន ​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​វិធាន​ការ ដែល​ត្រូវ​អនុវត្ត​នោះ​រួមមាន ​នៅ​តាម​រោងការ​នីមួយៗ ​ត្រូវ​មាន​អាកុល​ឬ​ជែ​ល​លាងដៃ​សម្រាប់​ភ្ញៀវ ត្រូវ​កាត់បន្ថយ​កៅ​អី ​អង្គុយ​ពី​១០​នាក់​មក​នៅ​ត្រឹម​៥​នាក់​ ដើម្បី​រក្សា​គម្លាត ត្រូវ​ដួស​ម្ហូបអាហារ​ដាក់​ចាន​ផ្សេងៗ​គ្នា ពេល​ជួប​គ្នា​កុំ​ចាប់​ដៃ​គ្នា​ ត្រូវ​សំពះ​គ្នា​ទៅវិញទៅមក ​និង​ត្រូវ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ ​ដើម្បី​ការពារ​ពី​ការ​ខ្ទាត​ទឹកមាត់​ដាក់គ្នា​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ ​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​តំបន់​ជនបទ​ បាន​រៀបចំ​ពិធី​មង្គល​ការ​កូនចៅ​ជា​បន្តបន្ទាប់​ ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ កូ​វីដ​-១៩ឡើយ​ ដោយសារ​ពួកគាត់​យល់ថា​ស្ថានភាព​ជំងឺ កូ​វីដ​-១៩ នៅ​កម្ពុជា​បាន​ធូរស្រាល​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ បើ​អាច​ធ្វើ​បាន​គួរតែ​ពន្យារ​ពេល​ពិធី​មង្គល​ការ​សិន​ទៅ​ហើយ ​រង់ចាំ​រាជរដ្ឋាភិបាល​បើក​ឡើង​វិញ​ ព្រោះថា​បើ​ទោះ​បី​ជា​កម្ពុជា​មាន​ស្ថានភាព​ជំងឺ កូ​វីដ​-១៩​ធូរស្រាល​ក្តី​ តែ​ប្រទេសជិតខាង​យើង ​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ធ្លាប់​បាន​អំពាវនាវ​ ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​បន្ត​តាមដាន​ និង​ពង្រឹង​ការអនុវត្ត​បទបញ្ជា​និង​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏ដូចជា​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ការ​វាយលុក​រលក​ទី​២​នៃ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩​នៅ​កម្ពុជា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី​បាន​ធ្វើ​ការ​ប្រៀបធៀប​ជំងឺ​កូ​វីដ​-១៩​ទៅនឹង​ភ្លើង​សញ្ញា​ចរាចរណ៍​ថា​«​ចរាចរណ៍​វីរុស​កូ​វីដ​-១៩ នៅ​មិនទាន់​ឈាន​ដល់​ភ្លើងស្តុប​ពណ៌​ក្រហម​នៅឡើយ​ទេ​ពោល​ គឺ​កម្ពុជា​ស្ថិតនៅ​ស្ថានភាព​ភ្លើងស្តុប​ពណ៌​លឿង​នៅឡើយ ប្រសិនបើ​មិន​គោរព​ភ្លើង​ពណ៌​លឿង​នេះ​ទេ ហើយ​នៅតែ​សម្រុក​បើក​ទៅ​មុខ​ទៀត​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​អាច​មាន​គ្រោះថ្នាក់​ទៅ​បុក​ប៉ះ​វីរុស​កូ​វីដ​-១៩ ធ្វើ​ឲ្យ​លោកអ្នក​មាន​គ្រោះថ្នាក់​សុខភាព​ដោយសារ​វីរុស​កូ​វីដ​-១៩ ហើយ​» លោកស្រី​បាន​បន្ថែម​ថា​ អង្គការ​សុខភាព​ពិភពលោក​ក៏បាន​អះអាង​ដែរ​ថា កូ​វីដ​-១៩ អាច​ចប់​ទៅ​បាន​ទាល់តែ​ពិភពលោក​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ ហើយ​ណែនាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​បន្ត​ប្រុងប្រយ័ត្ន​ ដើម្បី​ការពារ​រលក​ទី​២​នៃ​ការ​រាតត្បាត​ជំងឺ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ​រហូតដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៧​ឧសភា​នេះ ​ក្រសួងសុខាភិបាល​ពុំ​រក​ឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ​ គឺ​មាន​ករណី​ជំងឺ កូ​វីដ​-១៩ ចំនួន​១២២​ករណី​ដដែល និងមិន​មាន​ករណី​ជាសះស្បើយ​ថ្មី​ដែរ​ គឺ​មាន​ករណី​ជាសះស្បើយ​សរុប​មាន​ចំនួន​១២០​នាក់ ​ដដែល​និង​អ្នកជំងឺ​នៅសល់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២​នាក់​ប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment