អត់ខ្វល់រឿងខូចរាង ពេលនេះស្រីស្អាត ជា ម៉ារី ត្រៀមខ្លួនក្លាយជាម្តាយគេហើយ!

ក្រោយពីរៀបការប្រមាណជាជិតមួយឆ្នាំ ពេលនេះអតីតតារាសម្តែងរូបស្រស់ ជា ម៉ារី បានសម្រេចចិត្តយកកូនប្រលែងហើយ ដោយពេលនេះនាងមានផ្ទៃពោះប្រមាណជាបីខែ ។កន្លងមក ជា ម៉ារី ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានរូបសម្រស់ស្អាតសាច់សខ្ចី ជាពិសេសនាងនិយមចូលចិត្តលេង

ខ្លួនសិចស៊ីជាមួយនឹងការបង្អួតរាងតូចស្រឡូនគួរឱ្យទាក់ទាញឡើយ ប៉ុន្តែក្រោយពីសម្រេចចិត្តបញ្ចប់ភាពនៅលីវប្រមាណជាជិតមួយឆ្នាំ ពេលនេះស្រីស្អាតរូបនេះបានសម្រេចចិត្តយកកូនប្រលែងលេងហើយដោយមិនខ្វល់ពីការខូចរូបរាងនោះទេ ។ពេលនេះដែរ ជា ម៉ារី មានរូបរាងបែកសាច់ដែលនាង

អះអាងថា ឡើង ៦០ គីឡូហើយហើយ សុខភាពរបស់នាង និង ទារកក្នុងផ្ទៃក៏ល្អជាធម្មតាដែរ ។ ជា ម៉ារី មិនទាន់ដឹងភេទកូនក្នុងផ្ទៃនៅឡើយទេ ។សព្វថ្ងៃ ជា ម៉ារី កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីរបស់នាង ដោយក្រោយពីរៀបការស្វាមីជាអ្នកជំនួញមក ជា ម៉ារី ក៏បានសម្រេចចិត្តបញ្ចប់អាជីពសិល្បៈទាំងស្រុងដោយងាកទៅប្រកបជំនួញវិញម្តង ៕

Related posts

Leave a Comment