សមឈ្មោះជា រាជនីសម្លេងផ្អែមមែន! ទោះ មាស សុខសោភា ច្រៀងផ្ទាល់ ក៏នៅតែពីរោះ (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀង​ កញ្ញា មាស សុខសោភា ជាតារាស្រីមួយរូបដែល អាចបកស្រាយនៅបទចម្រៀងបានគ្រប់ទម្រង់ ដោយ នាងមានទឹកដមសំនៀងយ៉ាងពីរោះក្រអួនក្រអៅ រាល់បទចម្រៀងដែលនាងបានស្រាយ មិនថា បទញាក់កន្រ្តាក់អារម្មណ៍ មនោសញ្ចេតនា ឬ បទបុរាណនោះទេ សុត្ធសឹងតែពីរោះគួរឲ្យចង់ស្ដាប់។

បើទោះបី នាងបានឈានជើងចូលសិល្បៈច្រើនឆ្នាំ ក៏ពិតមែន តែនាងនៅតែតួលបានការគាំទ្រពីសំណាក់មហាជន គ្រប់វ័យ ដែលចូលចិត្ត និង​ស្រលាញ់នាង។ ក្នុងនោះដែរ នាងជាតារាចម្រៀងស្រីមានភាពល្បីល្បាញ ដែលគ្រប់គ្នាចាត់ទុកនាងជា តារាស្រីសម្លេងមាស និងផ្អែម ពេលនាងបានបកស្រាយបទចម្រៀងម្ដងៗ។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍លើនាងកាន់តេខ្លាំងនោះ នាងបានបកស្រាយនូវបទចម្រៀង «វិសាខបូជា» នេះដោយផ្ទាល់ ដោយមិនមានភ្លេងអមជាមួយនោះទេ ក្រោយពីបានស្ដាប់ហើយ គឺពិតជាពីរោះ និង អន្លង់អន្លូចទៅតាមសំនៀងរបស់នាង ដែលបទនេះគឺជាបទប្រភេទបទភេងបុរាណ និងមានអត្ថន័យបង្កប់ក្នុងបទមួយនេះ។ ដោយនាងក៏បានិយាយថា៖

លោកតាចៅអធិការគង់នៅវត្តភ្នំព្រះធាតុបានបិណ្ឌបាតនាងខ្ញុំនូវបទចម្រៀងមួយបទ នាងខ្ញុំក៏បានបកស្រាយប្រគេន ខុសឆ្គងអ្វីកុំប្រកាន់ណាបងប្អូន ច្រៀងភ្លាមៗក្នុងវិហារតែម្ដង …… សូមផ្ញើបទនេះស្ដាប់កំសាន្តមុនចូលគេង រាត្រីសួស្ដី !៕

Related posts

Leave a Comment