អាលីហ្សា បន់ឱ្យកូវីដ ១៩ រលត់បាត់ឆាប់ៗ នឹងអាលបានទៅអាមេរិកជួបប្តី!

នៅតែប្រមាណជាបីខែទៀតប៉ុណ្ណោះ អាលីហ្សា នឹងបានឃើញមុខកូនស្រីដំបូងរបស់នាង តែអ្វីដែលនាងបារម្ភនោះខ្លាចមិនបានចេញទៅសម្រាលនៅសហរដ្ឋអាមេរិកតាមគម្រោងទៀតផង ។មិនមែនជាលើកដំបូងទេ អាលីហ្សា តែងត្អូញនឹកស្វាមីក្មេងរបស់នាងដែលពេលនេះពួកគេរស់នៅឆ្ងាយពីគ្នា ។

ស្របពេលពពោះជិតសម្រាលទៅហើយនោះ អាលីហ្សា បានបង្ហាញអារម្មណ៍នឹកស្វាមីរួមនឹងពាក្យត្អូញត្អែរថា «Miss so much USA សូមទេវតាជួយឱ្យកូរ៉ូណាទៅវិញឆាប់ៗផង សូមប្រជាជន USA ជៀសផុតពីការឆ្លង និង ឆាប់ជាពីជំងឺនេះ យើងនឹងបានជួបគ្នាណា USA» ដូចដឹងស្រាប់ហើយតាមគម្រោង អាលីហ្សា នឹងត្រូវចេញទៅរួមរស់ជុំគ្នាជាមួយលោក សូ លីឃាំង ជាស្វាមីនៅក្នុងខែក្រោយនេះ តែដោយសារវីរុសកូវីដ ១៩ នៅតែវាយប្រហារបែបនេះ ធ្វើឱ្យតារាសម្តែងរូបនេះបារម្ភខ្លាចមិនបានចេញទៅតាមបំណង ។

ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិឱ្យនាងឆាប់បានទៅជួបប្តីឆាប់ៗផងដែរ ។ពោះកាន់តែខ្ទាតធំ អាលីហ្សា បានផ្អាករាល់ការងារសិល្បៈដោយនៅតែផ្ទះដើម្បីថែរក្សាសុខភាពប៉ុណ្ណោះ ។ គេមិនច្បាស់ថាក្រោយសម្រាលកូន អាលីហ្សា នៅតែបន្តអាជីពសិល្បៈទៀត ឬ បែបណាទេ ក្រោយពេលនាងទៅរស់នៅសហរដ្ឋអាមេរិក ៕

Related posts

Leave a Comment