ភរិយាស្អាតម្លឹងៗ បានជា Poh ស្រលាញ់ងប់ដកចិត្តមិនរួច បង្ហោះរូបអួតហ្វេនរាល់ពេល

ថៃ៖​ តារា​សម្ដែង​ប្រុស​ ជនជាតិថៃ​ដ៏​ល្បី​ Poh Nattawut ត្រូវគេបានស្គាល់ថា ជាស្វាមីដ៏គំរូម្នាក់ និងតែង​ធ្វើ​ឲ្យ​នារី​ៗ​មិន​តិច​ទេ​ លួច​ច្រណែន​នឹង​​នាង​ Aey Pornthip ដែល​ជា​ភរិយា ​សម្រាប់​ទឹក​ចិត្ត​ស្រលាញ់ ​ដ៏​ជ្រាលជ្រៅ​ ដែល​លោក​មាន​ចំពោះ​នាង​។

ជាក់ស្តែង ទោះបីជា អ្នកទាំងពីរ បានរៀបការជាមួយគ្នា អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ព្រមទាំងមានចំណងដៃ កូនប្រុសចំនួន ២នាក់ ថែមទៀតនោះ ប៉ុន្តែភាពផ្អែមល្ហែម របស់គូស្នេហ៍មួយគូនេះ នៅតែមាន និងបានបង្ហាញជារឿយៗ មិនចាញ់គូស្នេហ៍វ័យក្មេងនោះទេ។

ប៉ុន្តែ បើក្រឡេកមកមើលសម្រស់ របស់ភរិយា តារាសម្តែងជើងចាស់ សម្បុរស្រអែម លោក Poh Nattawut មានសម្រស់ពិតជាសមគ្នា ជាពិសេសនោះ​​ មានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញ ទោះវ័យរបស់នាង កាន់តែជ្រេក្តី។

ទោះជាយ៉ាងណាក្តី គ្រួសាររបស់ លោក Poh Nattawut កំពុងតែទទួលពាក្យសរសើរពី សំណាក់មហាជន ថាលោកមើលទៅ ពិតជាសំណាង ដែលបានភរិយាស្អាតបែបនេះ ដែលគ្រប់គ្នាប្រាថ្នាចង់បាន ជាពិសេសនោះ ទោះបីមានកូនពីរហើយក្តី ក៏សម្រស់មិនចាញ់ អ្នកនៅក្រមុំឡើយ៕

ចង់ដឹងទេថា ​សម្រស់ភរិយារបស់ លោក Poh Nattawut ស្រស់ស្អាតកម្រិតណា សូមទស្សនារូបខាងក្រោម៖

Related posts

Leave a Comment