ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពីពេលថ្មីៗតារាសម្តែងនាង ស៊ុំ សុម៉ាលី បានធ្វើការពន្លះទីកន្លេងកម្សាន្តមួយ ក្នុងខេត្តកំពតគ្រាដែលនាងនិងក្រុមការងារបានទៅលេងតែបែរជួបរឿងនឹកស្មានពុំដល់ទៅវិញ។
ក្នុងនោះដែរ អ្នកនាងបានរៀបរាប់មូលហេតុសំខាន់មួយដែលបានធ្វើអោយតារាសម្តែងមេម៉ាយកូនមួយរូបនេះហាក់មិនសប្បាយ និងក្តៅចុងច្រមុះ ដោយបានរើចេញពីទីនោះទាំងយប់តែម្តង។
ជាក់ស្តែងបើយោងតាមអ្វីដែល ស៊ុំ សុម៉ាលី បានសសេរបង្ហោះតាមហ្វេសប៊ុក បានអោយដងថា ថតរូបឡើងសប្បាយគិតថាទីតាំងស្អាតនិងសប្បាយព្រោះចង់មកសំរាកកាយខ្លះមានណាលោកព្រះម៉ោងមិនទាន់៧ផងខាងរីសតមកប្រាប់បងកុំបើកភ្លេងលឺពេករំខានកន្លែងគេ។នាងថា ភ្ញាក់ព្រឺតនៅនឹងមានតែ១០បន្ទប់ ហើយខាងខ្ញុំជួល៤បន្ទប់ហើយខាងនុងដូចជាមានភ្ញៀវតែ១ទៅ២បន្ទប់អីសោះ
ហើយខ្ញុំមកនេះគឺចង់មកសំរាកកាយអោយសប្បាយចិត្តម្យ៉ាងមុនមកប្រាប់ថាមានកម្មវិធីធ្វើកម្មវិធីខួបកំនើតទៀតទទួលអឺអើគ្នាហើយអស់.លេងម៉ោងមិនទាន់៧មិនទាន់កាត់នំខួបផង មកប្រាប់អោយបន្ថយសំឡេងអាសូរតែឯងបាស់យក្សស្អីគ្រាន់តែអាស្ពីកឃឺតូចមួយសោះ។
ម្យ៉ាងក៏ដឹងក៏មិនហ៊ានបើកខ្លាំងដែរអាមនុស្សពុងតាចាប់ផ្ដើមសប្បាយមកប្រាប់ពីរថ្ងៃម្ដងអត់អីទ្រាំតាមបន្ថយដល់ម៉ោង៦ប្រាប់ម្ដងទៀតម៉ោង៨ប្រាប់ម្ដងទៀតដល់សល់៨នាទីមុនម៉ោង១១យប់មានអីគាត់មកទៀតមែនមានណាផ្ទុះបណ្ដោយ។
នាងបញ្ជាក់ថាខ្ញុំនិងក្រុមការងារនិងមេមកដើរលេងពួកខ្ញុំមកសប្បាយដើម្បីសំរាកកាយសំរាកចិត្តមិនមែនមកខ្សឹបគ្នានិយាយឬក៏មកដើរលេងធម្មតាព្រោះខាងខ្ញុំបានប្រាប់មុនហើយមុនមកតែមានណាមកធ្វើអោយអស់អារម្មណ៍សប្បាយតាំងដំបូងបើកកម្មវិធីយីធ្វើដូចទៅលេងរាល់ថ្ងៃតែ១យប់សោះ។
យ៉ាងនាមិញ Moly resort នេះដូចជាធ្វើជ្រុលពេកហើយមានណាមេខឹងខ្លាំងបង់លុយបន្ទប់រើចេញទាំងយប់ហើយបុគ្គលិកខ្លះគ្នាស្រវឹងផងអីផងខំងើបទៅត្រលប់មកភ្នំពេញទាំងយប់ពិតជាអស្ចារ្យខ្លាំងណាស់លើកទី១ហើយដែលជួបកន្លែងចឹងខំថតរូបស្អាតៗអោយគេឃើញអោយគេមកថតមកលេងកន្លែងគាត់អោយល្បីមិនគួរណាខាងគាត់លេងម៉ាក្បាច់ដាច់ផ្ញារម៉ង។
ជាក់ស្តែង ហួសចិត្តចង់ប្រាប់ទៅដល់បងប្អូនទាំងអស់បើចង់មកលេងកន្លែង Moly resort នៅសូមមកធម្មតាបែបស្ងាត់កុំមកឡូឡាឬក៏ចង់ធ្វើបែបកម្មវិធីពីសេសអីបាច់មកទេនាំតែខកចិត្តដូចខាង N22 klinik យើងខ្ងុំទេព្រោះថាគេមិនអោយស្រែកឡូឡាហាមគ្រប់យ៉ាងហឺមស្ដាយមិនគួរមានកន្លែងល្អតែខ្វះអ្នកគ្រប់គ្រងល្អចឹងសោះទៅហើយខកចិត្តស្ដាយសាហាវណាស់៕ ប្រភព៖តារា