រង់ចាំអស់ឡើងយូរ ទីបំផុតពិធីការិនីថៃ Gubgib សម្រាលបានកូនទី ២ មុខឡើងឃ្យូតថ្លោសទ្រលុកៗ

បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ៩ ខែ ទីបំផុតថ្ងៃទី ៨ ឧសភា នេះ ពិធីការិនីថៃនាង Gubgib សម្រាលបានកូនម្នាក់ទៀតហើយជាកូនស្រីឈ្មោះថា Lalina Hsu ខណៈនាង និង ស្វាមីសំណព្វចិត្ត ទទួលបានចំណងដៃកូនស្រីដ៏ឃ្យូដៗគួរឱ្យក្នាញ់ម្នាក់រួចហើយឈ្មោះថា ប៉ាវប៉ាវ ។

មុនពេលបានឃើញមុខកូនទី ២ នេះ លោកប៉ាវ័យក្មេង Bie ឆ្លេឆ្លា ច្រាស់ច្រាលចង់ឃើញមុខកូនឆាប់ៗ ។ ងាកមកអ្នកម្ដាយរូបស្អាត Gubgib វិញ ក៏រំភើបក្ដុលក្ដួលស្វាគមន៍សមាជិកថ្មីជាមួយអារម្មណ៍ដ៏រំភើបបំផុត ពេលក្លាយជាម្ដាយរបស់កូនៗទាំងពីរ ។

ដោយសារតែតារាស្រី Gubgib មានមុខមាត់ឃ្យូដស្រស់ស្អាត ចំណែកស្វាមីក៏មានរូបរាងខ្ពស់សង្ហា ធ្វើឱ្យកូនទី ២ ទើបសម្រាលរបស់ពួកគេ ស្អាតគួរឱ្យក្នាញ់តាំងពីក្មេង ៕

Related posts

Leave a Comment