ថៃ៖ ក្រឡេកឃើញថា គូស្វាមីភរិយា ដែលជាតារាសម្ដែងប្រុសស្រី រវាង លោក Matthew និង នាង Lydia កាន់តែមានសុខភាពរាងកាយ និងផ្លូវចិត្ត រឹងមាំម្តងទៀត បន្ទាប់ពីបានជាសះស្បើយពី កូវីដ១៩ ។
ដោយឡែក បើទោះបីជា អ្នកទាំងពីរ បានជាសះស្បើយពីជំងឺមួយនេះ តែពួកគេនៅតែ មានការថែរក្សាសុខភាពយ៉ាងល្អបំផុត ដោយកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Lydia បានបង្ហោះវីដេអូឃ្លីបមួយ ដែលនាងនិងស្វាមី បានត្រលប់មកកន្លែងហាត់ប្រាណម្ដងទៀត បន្ទាប់ពីត្រូវសម្រាកយ៉ាងយូរ។
នៅក្នុងនោះដែរ Lydia បានសរសេររៀបរាប់ពី អារម្មណ៍របស់នាង ដោយបាននិយាយថា៖ ថ្ងៃនេះ ជាថ្ងៃទី ៥៧ ហើយ បន្ទាប់ពី ការរកឃើញ ផលវិជ្ជមាននៃកូវីដ១៩ កាលពីដំបូងបង្អស់ ហើយបន្ទាប់ពី បានធូរស្បើយអស់មួយរយៈពេលមក ឥឡូវនេះ គឺជាពេលវេលា ដើម្បីធ្វើឲ្យ សួត មានសភាពល្អប្រសើរឡើងវិញ៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖