មិនទាន់រៀបការ សម ម៉ាណា ក្លាហានប្រាប់ថាមានផ្ទៃពោះ ប៉ុន្តែមិនក្លាហានបង្ហាញមុខឪពុករបស់កូនជាសាធារណៈ

ទោះមិនទាន់រៀបការតាមប្រពៃណីខ្មែរ តែតារាចម្រៀង និង សម្តែង សម ម៉ាណា កំពុងត្រៀមខ្លួនធ្វើជាម្តាយរបស់គេ ដែលពេលនេះនាងពពោះកូនប្រមាណជាបួនខែ ហើយបើតាមដឹងកូនក្នុងផ្ទៃរបស់ សម ម៉ាណា ជាកូនស្រី ។ហាក់ខុសពីតារាដទៃ សម ម៉ាណា មិនលាក់លៀមរឿងនាងពពោះនោះទេ

តារារូបនេះតែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិដោយរួមដំណើរជាមួយម្តាយ ពេលនេះពោះរបស់នាងខ្ទាតធំហើយដែរ ចំណែកឯសុខភាពល្អជាធម្មតាទេ ។ មានការឱ្យដឹងថា គូស្នេហ៍របស់នាងស្រឡាញ់ និង មិនឱ្យនាងធ្វើអ្វីធ្ងន់ធ្ងរទេខ្លាចប៉ះពាល់ទារកក្នុងផ្ទៃ ។ ប្រភពនោះបន្ថែមទៀតថា បើ

តាមបំណង សម ម៉ាណា មិនទុកពោះទំនេរទេនាងគ្រោងយកកូនជាបន្តបន្ទាប់នៅដើមឆ្នាំក្រោយទៀត តាមបំណងគូស្នេហ៍ទាន់ខ្លួននៅក្មេង ។រហូតមកដល់ពេលនេះ សម ម៉ាណា មិនទាន់បង្ហាញមុខឪពុកកូនក្នុងផ្ទៃជាចំហនៅឡើយ ដោយឡែកគម្រោងក្នុងការរៀបការតាមប្រពៃណីខ្មែរក៏មិនទាន់លេចជារូបរាងដែរ ប៉ុន្តែមិនចម្លែកអ្វីទេចុងក្រោយនេះគេសម្គាល់ឃើញតារាមួយចំនួនបានសម្រេចចិត្តយកកូនដោយមិនទាន់រៀបការ ៕

Related posts

Leave a Comment