ព្រោះកូវីដ១៩ តារារូបនេះ ប្ដូរពីអ្នកសិល្បៈ ទៅដឹកម្ហូបឲ្យគេកាត់ភ្លៀងហាលថ្ងៃ យកលុយទិញទឹកដោះគោឲ្យកូន

ថៃ៖ ក្នុងអំឡុងពេលនៃ ស្ថានភាពជំងឺ Covid 19 កំពុងតែរាតត្បាត ទើបធ្វើឲ្យតារាសិល្បៈ ជាច្រើន ត្រូវបានរកការងារធ្វើបន្ថែមទៀត ខណៈការងារសិល្បៈ ត្រូវបានផ្អាកជា បណ្ដោះអាសន្នផងដែរនោះ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុស ប្រចាំប៉ុស្ត៍ One31 ថៃ លោក Amp Peerawas គឺជាតារាម្នាក់ ដែលបដិសេធ មិនព្រមស្នាក់នៅផ្ទះ ដោយបានចេញទៅរកប្រាក់បន្ថែម ប្រកបរបរជាអ្នកដឹកម្ហូបឲ្យគេ ដើម្បី រកប្រាក់ចំណូលបន្ថែម ក្នុងការទិញទឹកដោះគោឲ្យកូន និងដើម្បីចិញ្ចឹមគ្រួសារផងដែរ។

ជាមួយគ្នានេះដែរ ចំពោះម៉ោងការងារវិញ លោកត្រូវចេញតាំងពី ព្រឹករហូតដល់ពេលរសៀល និងត្រឡប់ទៅធ្វើម្តងទៀត នៅម៉ោង ៥ រសៀលរហូតដល់ម៉ោង ៨ យប់ ដែលមិនគិតពី ចំនួនទឹកប្រាក់ដែលរកបាន និងមិនខ្វល់ថាខ្លួនជាតារានោះឡើយ។

តាមរយៈសកម្មភាពទាំងនេះ ធ្វើឲ្យហ្វេនៗជាច្រើន កោតសរសើរអំពី ទឹកចិត្តដ៏ល្អ របស់តារាប្រុសរូបនេះ ជាច្រើនផងដែរ ដែលខំប្រឹងប្រែងដើមបីគ្រួសារបែបនេះ៕

Related posts

Leave a Comment