អបអរសាទរ ស្ងាត់ៗ សុន ស្រីពេជ្រ ជិតបានឃើញមុខកូនទីពីរ

ធ្មេចបើកៗនៅតែពីរខែទៀតប៉ុណ្ណោះតារាចម្រៀង សុន ស្រីពេជ្រ នឹងបានឃើញមុខកូនទីពីរ ហើយអ្វីដែលចាប់អារម្មណ៍សម្រាប់ការពពោះកូនលើកនេះ សុន ស្រីពេជ្រ បានត្អូញត្អែរថាពិបាកមិនស្រួលដូចកូនដំបូងឡើយ ។ថ្វីដ្បិតកូនទីមួយទើបមានវ័យជាងមួយឆ្នាំក៏ពិតមែនតែ សុន ស្រីពេជ្រ បានសម្រេច

ចិត្តពពោះកូនទីពីរដែលពេលនេះប្រមាណជាង ៧ ខែហើយ ។ អ្វីដែលកត់សម្គាល់នាងពិតជាសប្បាយចិត្តដោយកូនទីពីរជាកូនប្រុសសមទៅតាមបំណងនាងនិងស្វាមី ប៉ុន្តែយ៉ាងណា សុន ស្រីពេជ្រ បានត្អូញត្អែរថាក្នុងមួយយប់ៗនាងគេងបានតែពីរម៉ោងប៉ុណ្ណោះមិនដូចកាលពពោះកូនទីមួយនោះទេ ។

ក្នុងនោះក៏មានការជូនពរឱ្យ សុន ស្រីពេជ្រ និង កូនក្នុងផ្ទៃមានសុខភាពល្អផងដែរ ។គួរបញ្ជាក់ថា សុន ស្រីពេជ្រ បានរៀបការតាមប្រពៃណីខ្មែរកាលពីខែតុលាកន្លងទៅក្រោយពីនាង និង ស្វាមីបានរួមរស់ជាមួយគ្នា និង បានទទួលចំណងដៃកូនស្រីម្នាក់ ហើយពេលនេះដែរនាងក៏ត្រៀមខ្លួនទទួល

សមាជិកទីពីរទៀតផងដែរ ។ចុងក្រោយនេះបើគេក្រឡេកមើលការងារសិល្បៈរបស់នាងវិញហាក់មិនមានអ្វីប្លែកឡើយ តែយ៉ាងណាមួយរយៈមុននាងទើបត្រលប់មកពីសម្តែងនៅប្រទេសកាណាដា ។ កាលណោះក៏មានការលើកឡើងពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសកាណាដាថាអាណិត សុន ស្រីពេជ្រ ណាស់ប្រឹងទៅសម្តែងនៅបរទេសទាំងពពោះ ៕

Related posts

Leave a Comment