ឈ្មោះជាមេម៉ាយមែនពិត! ភិន សុដាលីស អាចមើលថែ ផ្ដល់ពេលវេលាឲ្យកូនស្រី បានយ៉ាងកក់ក្ដៅ

ភ្នំពេញ៖ អ្នកនាង ភិន សុដាលីស ជាតារាសម្ដែងស្រីមួយរូប ពោរពេញដោយសមត្ថភាព ថែមទាំងជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យ​ជាហេតុធ្វើឲ្យមហាជនរាល់គ្នា សរសើរមិនដាច់ពីមាត់នោះទេ។

ជាពិសេស ទោះជា ដាលីស ធ្លាប់បានជួបរឿងរ៉ាវបែកបាក់ស្នេហា រហូតឈានដល់មានការលែងលះក៏ដោយ តែតារាស្រីរូបនេះ នៅតែរឹងមាំ ថែមទាំងអាចចិញ្ចឹម និងមើលថែទាំកូនស្រីមួយរូបធំធាត់បានយ៉ាងល្អ និងមានមុខមាត់ គួរឲ្យក្នាញ់ណាស់។

បន្ថែមពីនេះដែរ អ្នកមេម៉ាយរូបនេះ តែងតែមានស្នាមញញឹម សម្រាប់អ្នកគាំទ្រ និងកូនស្រីជានិច្ច ទោះជាក្នុងចិត្តនៅសល់ ស្លាកស្នាមឈឺចាប់ពើតផ្សារ​ ជាច្រើនបែបណាក្ដី។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីចាយរាងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពកំពុងនាំ​កូន លេងកម្សាន្តនៅកន្លែងមួយ។

ក្នុងនោះដែរ គេឃើញថា ភិន សុដាលីស និងកូនស្រី ពោរពេញដោយភាពរីករាយ និងក្ដីសុខខ្លាំងណាស់ ដែលធ្វើឲ្យមហាជនពេញចិត្ត និងសរសើរថា ពិតជាសមនឹងឈ្មោះជា អ្នកម្ដាយដ៏រឹងមាំពិតប្រាកដមែន៕

Related posts

Leave a Comment