កម្លោះៗថយគៀន! តារាប្រុសទាំងនេះ នៅតែសង្ហា ទោះមានកូនរួច ក្នុងឆ្នាំ២០២០

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ ឃើញថាតារាប្រុសស្រីល្បីៗ របស់កម្ពុជា ជាច្រើនសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបានដឹកដៃគ្នាជាមួយគូស្នេហ៍ចូលរោងការជាបន្តបន្ទាប់។

បន្ទាប់ពីតារាទាំងនេះ រៀបការរួច ឃើញថាពួកគេបានកសាងនៅជិវិតគ្រួសារពោរពេញទៅដោយសុភមង្គល និងបង្ហាញពីជីវិតឯកជន មើលទៅពិតជាផ្អែមល្លែម ចំណែកឯតារាមួយចំនួនក៏មានដំណឹងល្អ ដោយអ្នកខ្លះបានសម្រាលកូនរួច និង កំពុងពរពោះជាដើម។

តែងាកមកមើល មុខតារាប្រុស ដែលកំពុង តែក្លាយខ្លួនជាលោកប៉ារបស់គេក្នុងពេលបច្ចុប្បន្ន តែសម្រស់នៅតែស្រស់សង្ហានោះនេះដូចជា៖

១. លោក នី រតនា៖ ដោយលោករៀបការកាលពីដើមឆ្នាំ ២០១៩នេះ ហើយពេលនេះ ភរិយារបស់លោក ក៏បានសម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។

២. លោក ជា សំណាង៖ រូបលោកក៏បានរៀបការកាលពីចុងឆ្នាំ ២០១៩ ហើយពេលនេះភរិយារបស់លោក ក៏បានសម្រាលកូនម្នាក់គួរឲ្យស្រលាញ់។

៣. លោក ប៉ែន ចំរ៉ុង៖ តារាសម្ដែងមានប្រជាប្រិយភាពរូបនេះ ក៏កំពុងជិតក្លាយខ្លួនចាលោកប៉ារបស់គេផងដែរ ក្រោយរៀបការមិនបានប៉ុន្មានខែផង ស្រាប់តែឮដំណឹងថាប្រពន្ធរបស់លោក កំពុងមានផ្ទៃពោះ។

៤. លោក ថមមី៖ តារាសម្ដែងរូបនេះ ជាស្វាមីរបស់ តារាចម្រៀង សួស វីហ្សា ដោយអ្នកទាំងពីរតែងតែបង្ហាញនៅភាពផ្អែមល្ហែមជាមួយគ្នា ឲ្យមហាជនបានឃើញ ស្រាប់តែបេលថ្មីៗនេះ រូបលោក និង ភរិយាបានប្រកាសថាខ្លួន ជិតក្លាយជាលោកប៉ាក់ និង អ្នកម៉ាក់គេហើយ។

Related posts

Leave a Comment