មើល Mommy គេផង! ឱក សុគន្ធកញ្ញា លេងស្ទាយ៍តែងខ្លួន ស្ទាវតាំងពីក្មេង មើលរូបនេះបានដឹង

ភ្នំពេញ៖ បើទោះបីជាមានស្វាមី ព្រមទាំងមានកូនមួយរួចទៅហើយក្ដី តែសម្រាប់ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែទទួលបានប្រជាប្រិយ និងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗជាច្រើន ជាពិសេស នៅពេលដែល វិលត្រឡប់ចូលសិល្បៈវិញ ក្រោយពេលសម្រាលកូនរួច នាងថែមទាំងមានបទចម្រៀងពីរោះៗ​ដែលអាចមកអង្រួនចិត្ត ហ្វេនៗជាច្រើនផងដែរ។

ជាការពិតណាស់ ក្រៅពីមានទឹកដមសម្លេងដ៏ពីរោះ ដែលអាចទាក់ចិត្តមហាជនគ្រប់គ្នាបានហើយ តារាស្រីរូបនេះ ថែមទាំងមាន ការតុបតែងជាមួយនឹងស្ទាយ៍យ៉ាងទាន់សម័យ ដែលបានធ្វើឲ្យអ្នកគាំទ្រ មានភាពពេញចិត្តលើ រូបនាងកាន់តែខ្លាំងឡើង ថែមទៀតផង។

ដោយឡែក បើក្រឡេកមកមើល រូបភាពនាង កាលពីនៅក្មេងដែលនាងបានបង្ហោះ កាលពីពេលថ្មីៗនេះវិញ ឃើញថា ពិតជាមានភាពគួរឲ្យស្រលាញ់យ៉ាងខ្លាំង ទាំងមុខមាត់ និងការស្លៀកពាក់​ ជាពិសេសអាចនិយាយបានថា ស្ទាយ៍តែងខ្លួនរបស់នាង កាលពីក្មេង និងពេលឥលូវនេះ គឺនៅតែដូចគ្នា មិនប្រែប្រួលនោះទេ​។

ដោយការស្លៀកពាក់របស់នាង មិនស៊ិចស៊ី សមសួន មើលទៅក្លាហានតាំងតែពីតូចបែបនេះ ហ្វេនឃើញហើយពិតជាពេញចិត្ត និងសរសើរមិនបាននោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment