ឱក សុគន្ធកញ្ញា មិនត្រឹមតែជាតារាចម្រៀងដ៏ល្បី​មួយរូប​ប្រចាំ​ផលិតកម្មហង្ស​មាសទេ តែថែមទាំងចេះរកស៊ីថែមទៀត

ភ្នំពេញ៖ អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មហង្សមាស ក៏ជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាផងដែ។ ក្រោយមកអ្នកនាងក៏បានផ្អាកពីសិល្បៈមួយរយៈ ដោយសារអ្នកនាងមានផ្ទៃពោះ។

ក្រោយពេលអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនរួច អ្នកនាងក៏បានវិញចូលសិល្បៈជាថ្មីក្នុងថ្ងៃបើក សម្ពោធអគារភ្លោះហង្សមាស ហើយគេបានឃើញអ្នកនាងឡើងឆាកតន្រី្តធំៗថែមទៀតផង។

ក្នុងពេលថ្មីៗនេះគេបានឃើញអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបផ្ទះ និងសារមួយនៅក្នុងប្រព័ន្ធ Instagram ដោយសារនោះសរសេរថា «តិចច្រឡំថាមេតុងទីនអីទៅ…មិនមែនទេ? មកនេះ មកប្រកាសជួលផ្ទះ បងប្អូនណាចង់បើរបរកស៊ីតូចធំ ឬក៏ជាការិយាល័យ ក្រុមហ៊ុន ធនាគារ អាចទំនាកមទំនងជួលបាន ផ្ទះថ្មី នៅលើផ្លូវធំមានមនុស្សអ៊ូអរ ចេញចូលច្រើន…បើចាប់អារម្មណ៍ ទំនាក់ទំនងមក កុំបង្អង់យូរ ក្រែងគេយកបាត់???»

សារនេះបង្ហាញថាអ្នកនាង ឪក សុគន្ធកញ្ញា មិនថែមទាំងចេះច្រៀងទេ ថែមទាំងចេះរកស៊ីថែមទៀត ផង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment