ចាំដុកទ័រ រិទ្ធទេ? នេះហើយជាជីវិតគូលោក បានជីវិតគូតែប៉ុណ្ណឹងអស់ចិត្តហើយ

ភ្នំពេញ៖ រឿងអប់រំមួយ «រសជាតិជីវិត» បានធ្វើឲ្យមនុស្សគ្រប់គ្នា ចងចាំ និងគិតថា ជារឿងល្អបំផុត ក្នុងចំណោមរឿងផ្សេងៗ នៅក្នុងឆ្នាំ២០០៤ ហើយជាពិសេស រឿងមួយនេះដែរ ក៏បានបង្ហាញនូវរសជាតិជីវិតច្រើនប្រភេទ នៅក្នុងតួអង្គនីមួយៗ ដែលធ្វើឲ្យអ្នកមើល មិនជិនណាយនោះទេ។

ជាក់ស្តែង តួអង្គមួយដែលគេចាប់អារម្មណ៍ជាងគេ គឺតួអង្គ ដុកទ័រ រិទ្ធិ ដែលជាប្រុសស្អាតជាងគេ នៅក្នុងរឿងនេះ ដែលឈ្មោះពិតរបស់លោក ក៏មានឈ្មោះរិទ្ធិដូចនឹងសាច់រឿងផងដែរ ហើយនៅក្នុងរឿងនេះដែរ លោក បានដើរតួសាកសមបំផុត ទៅតាមចរិតឬកពារម៉ឺងម៉ាត់របស់លោក។

នាពេលបច្ចុប្បន្ន ដុកទ័រ រិទ្ធិ ក៏បានចាកឆ្ងាយពីពិភពសិល្បៈ ដោយទៅបម្រើខាងការងារជួលរដ្ឋាភិបាលវិញម្តង ដោយណាមួយគិតថា លោកមានវ័យកាន់តែទៅមុខហើយ ដូច្នេះមិនអាចវ៉ាដាច់ សម្រស់តារាជំនាន់ក្រោយៗ ដែលមានរូបរាងសង្ហាបាននោះទេ។ តែយ៉ាងណា សម្រាប់ប្រិយមិត្ត ក៏នៅតែពេញចិត្ត និងនៅតែសរសើរពីរូបរាង មុខមាត់ដែលមិនងាយចេះរបស់លោក ដដែល ដោយគ្មានអ្វីប្រែប្រួលបន្តិចសោះ។

បើងាកមើលជីវិតគូរបស់លោកវិញ ក៏សង្កេតឃើញថា បានសាងជីវិតគ្រួសារប្រកបទៅដោយ ក្តីសុខ សុភមង្គលយ៉ាងខ្លាំង ជាមួយនឹងប្រពន្ធដ៏ស្រស់ស្អាត និងកូនស្រី២នាក់ នៅក្នុងបន្ទុកគ្រួសារ។ ជាពិសេស ដុកទ័រ រិទ្ធិ តែងផ្តល់ពេលវេលា ឲ្យប្រពន្ធកូនជានិច្ច ដែលជានិច្ចកាល តែងនាំដើរលេង​តាមបណ្តាប្រទេសជិតឆ្ងាយ​ តែដោយសារតែ មានបញ្ហាជំងឺកូវីដថ្មី ក៏លោកផ្អាកការធ្វើដំណើរ មកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា នៅក្នុងស្រុកវិញ ដើម្បីបន្ថែមនូវអនុស្សាវរីយ៍ជាមួយគ្នាឲ្យបានច្រើន។

យ៉ាងណាមិញ ការដែលបានឃើញ នូវសកម្មភាពល្អៗ ពីដុកទ័រ រិទ្ធិ បែបនេះ បានធ្វើឲ្យនារីជាច្រើន បានច្រណែននឹង ជីវិតគូរបស់លោក ដែលអាចរស់ជាមួយគ្នា យ៉ាងមានសុភមង្គល និងមានក្តីសុខយ៉ាងដូច្នេះ ហើយក៏មានមនុស្សមិនតិចទេ ដែលប្រាថ្នាចង់បានជីវិតបែបនេះ ដូចជាលោក៕

Related posts

Leave a Comment