មន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តឧទិសកុសល ជូនលោកវេជ្ជបណ្ឌិត PETER STUDER ដែលជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា

នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យជ័យវរ្ម័ទី៧ ខេត្តសៀមរាប បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តឧទិសកុសល ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr.Beat Richner ស្វីស។ នេះបេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេកឈ្មោះ​ Dr. Beat Richner បាន​ធ្វើ​ការ​បង្ហោះ​នា​រសៀល​ថ្ងៃ​មិញនេះ​ ។

សូមជម្រាបថា​ គាត់បានទទួលមរណភាព នៅវេលាម៉ោង២១ យប់​ ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នាប្រទេសស្វីស ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ ។​ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព

និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Peter Studer បានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​ ប្រជាជនខ្មែរ គ្រប់រូប នឹងចងចាំនូវអ្វីៗដែលលោកបានធ្វើការលះបង់ជូនប្រទេសដ៏កំសត់មួយនេះជារៀងរហូត។

Related posts

Leave a Comment