សឹងតែមិនចង់ជឿ វាលឿនពេកហើយ សម្រាកចុះទៅអូន អូនក៏ហត់ច្រើនហើយដែរ សុំទោសផងដែលបងមិនបានទៅជូនដំណើរ

កាលពី​វេលា​ម៉ោង​១១យប់​ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០​ នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ ដោយឡានតូរីសមួយគ្រួសារដឹកបន្លែផ្លែឈើ បានបែកកង់រេធ្លាក់ប្រឡាយក្រឡាប់ បណ្ដាល​ឲ្យស្លា​ ប់​ស្រ្តីជាម្តាយ​ និង​កូន​ស្រី​ម្នាក់​ ស្ថិត​នៅ​ផ្លូវជាតិលេខ៦ ត្រង់​ចំណុចភូមិសាលាក្រៅ ខេត្តបន្ទាយមានជ័យ ។

បេីតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ AhPin Cha Cha ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ​ស្រ្តី​រង​ គ្រោះ​ខាងលេី​បាន​បង្ហោះ​ពី​ទិដ្ឋភាព​ក្នុង​ពិធី​បុណ្យ​ស​ ព​ ព្រមទាំងបាន​រៀបរាប់​ទាំង​អារម្មណ៍​រន្ធត់​ចិត្ត​ជា​ខ្លាំង​ថា៖«ស្លុតចិត្តណាស់ វាលឿនពេកហើយ សម្រាកចុះអូន អូនក៏ហត់ច្រើនហើយដែរ សុំទោសផងដែលបងមិនបានទៅជូនដំណើរ Ya Angel Amy’s Angel»។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​មិត្ត​ភ័ក្តិ​របស់​ស្រ្តី​រងគ្រោះ​ម្នាក់​ទៀត​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Daly Brand បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត​ជាខ្លាំង​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ និងបានបង្ហោះ​សារចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ស​ ព​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖«ជូនពរឲ្យឯង និងកូនទៅកាន់សុខគតិភពណា ជាតិក្រោយកុំអាយុខ្លីអញ្ចឹងទៀតស្រណោះណាស់ សឹងតែមិនចង់ជឿ Ya Angel Amy’s Angel»។

ជាមួយ​គ្នា​នេះ​ ក៏​មាន​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​បាន​សម្ដែង​នូវ​អារម្មណ៍​យ៉ាង​ក្រៀមក្រំ​ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​ស​ ព​ផងដែរ​។ ជាថ្មីម្តងទៀត​ ក្រុម​ការងារ​ KhmerOsja សូមចូលរួមសោកស្តាយចំពោះគ្រួសាស​​ពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសា និងសូម​វិញ្ញាណ​ ក្ខន្ធ​អ្នកទាំងពីរទៅកាន់សុគតិភព។

Related posts

Leave a Comment