ញាក់សាច់! ឡើងផ្ទះឈើយ៉ាងធំ មិនបានប៉ុន្មាន ពេលនេះ ដេននី ក្វាន់ ត្រៀមសង់វីឡាថ្ម ម៉ូតឡើងកប់បន្ថែម!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាស្រីសាច់សខ្ចី កញ្ញា ដេននី ក្វាន់ បានធ្វើការឡើងគេហដ្ឋានថ្មីរបស់ខ្លួន ដែលបានធ្វើការរៀបចំយ៉ាងស្រស់ស្អាត​និងធំស្កឹមស្កៃខ្លាំងនៅឯខេត្ត ដែលធ្វើឲ្យហ្វេនមួយចំនួនបើកភ្នែកធំៗគ្រប់គ្នាតែម្តង។

ដោយផ្ទះនោះបានធ្វើការរចនា សាងសង់ពីឈើសុទ្ធចំណាយលុយមិនចេះតិចនោះទេ តែមិនបានប៉ុន្មានផងពេលនេះ នាងក៏បានធ្វើការបើកបង្ហាញជាមួយនឹងផ្ទះនៅក្នុងក្តីស្រមៃរបស់ខ្លួនមួយទៀត ដែលជាផ្ទះថ្មត្រៀមធ្វើនៅក្នុងថ្ងៃខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះផ្ទះនេះមិនកប់ជាងផ្ទះឈើដ៏ស្កឹមស្កៃមុនទៅទៀត ស្របពេលដែលការច្នៃរចនាឡើង ជាមួយម៉ូតកប់ខ្លាំងតែម្តង។

ក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនពិតជាមិនសរសើរមិនបាន ដោយតារាស្រីរូបនេះមានលុយខ្លាំងបែបនេះ ធ្វើផ្ទះមួយមិនបានប៉ុន្មានផង ពេលនេះស្រាប់តែបន្ថែមផ្ទះមួយទៀត ដើម្បីតែសម្រេចប្រាថ្នារបស់ខ្លួន៕

Related posts

Leave a Comment