មិនត្រឹមជាតារាពូកែសម្តែងទេ ស៊ិន យូប៊ីន ក៏ស្រស់ស្អាតហើយពូកែធ្វើនំទៀត ចំណុចនេះគាប់ចិត្តប្រុសៗណាស់ (មានវីដេអូ)

មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និង មានសមត្ថភាពនៅក្នុងការសម្តែងប៉ុណ្ណោះទេ តារាសម្តែងរូបស្រស់ ស៊ិន យូប៊ីន ក៏មានភាពប៉ិនប្រសប់នៅក្នុងការធ្វើបង្អែមនានាផងដែរ ។ ក្នុងនោះក៏មានការលើកឡើងថាស្រស់ស្អាតហើយពូកែបែបនេះបើបុរសណាបានធ្វើជាភរិយា ដឹងតែសំណាងហើយ ។

ស្របពេលស្ងប់ស្ងាត់ក្នុងការសម្តែង និង មានពេលវេលាច្រើននៅក្នុងការសម្រាកនៅផ្ទះ ស៊ិន យូប៊ីន បានបង្ហាញនូវសកម្មភាពរបស់នាងខ្លះៗដែលមានដូចជាការធ្វើនំខេក និង ការវេចនំល្ពៅថែមទៀតផង ។ ក្នុងនោះគេសង្កេតឃើញនាងធ្វើបង្អែមទាំងនេះយ៉ាងប៉ិនប្រសព្វ និង ទំនងញ៉ាំណាស់ ហើយអ្នកគាំទ្រមិនតិចទេភ្ញាក់ផ្អើលព្រោះមិនជឿថាស្រីស្អាតរូបនេះចេះវេចនំ និង ធ្វើនំខេកបានស្រស់ស្អាតបែបនេះ ។

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment