សមនឹងឈ្មោះក្មេងស្រីស្អាតបំផុតមែន! កូន ម៉ារីម៉ា ស្លៀកឈុតវីរៈនារីដូចម៉ាក់ៗ លេចធ្លោម៉្យាងម្នាក់

ហ្វីលីពីន៖ តារាសម្ដែងស្រី Marian Rivera ហៅ ម៉ារីម៉ា ជាតារាស្រីជួរមុខប្រចាំប្រទេស ហ្វីលីពីន ដែលបច្ចុប្បន្ន កំពុងកសាងជីវិតគ្រួសារ យ៉ាងមានសុភមង្គល ជាមួយស្វាមី និង កូនប្រុស ស្រីទាំង២របស់នាង។ លើសពីនេះ តារាស្រីរូបនេះ ក៏តែងតែបង្ហាញពីជីវិតរស់នៅ ប្រចាំថ្ងៃយ៉ាងមានក្ដីសុខបំផុត ធ្វើឲ្យអ្នកគាំទ្រ ច្រណែនមិនតិចនាក់នោះទេ។

យ៉ាងណាមិញ បើទោះបីពេលនេះ ម៉ារីម៉ា មានស្វាមី និង កូន២នាក់រួចក៏ពិតមែន តែរូបសម្រស់នាង នៅតែស្អាតលេចធ្លោដដែល ជាពិសេស កូនស្រីក៏ មានរូបសម្រស់កាត់តាមនាង និង ស្វាមីផងដែរ ដោយរូបសម្បត្តិ និង​មុខមាត់កូនស្រីនាង ពិតជាស្រស់ស្អាត ឃ្យូត គួរឲ្យក្នាញ់យ៉ាងខ្លាំង រាល់ពេលដែល តុបតែងខ្លួនម្ដងៗ គឺធ្វើឲ្យអ្នកគាំទ្រ ជាច្រើនចាប់អារម្មណ៍ និងសរសើរពី រូបសម្រស់ មិនដាច់ពីមាត់ឡើយ។

បច្ចុប្បន្ន Zia ដែលជាកូនស្រី ម៉ារីម៉ា ក៏កាន់តែលូតលាស់ធំធាត់ ជាងមុនផងដែរ ហើយអ្វីដែលកាន់តែ ចាប់អារម្មណ៍ជាងរាល់ដងនោះ កូនស្រី ម៉ារីម៉ា បានស្លៀកក្នុងឈុត វីរៈនារី ដាណា ដែលឈុតមួយនោះ មើលទៅពិតជាពិតជាសាកសម ជាមួយកុមារីរូបនេះ យ៉ាងខ្លាំង។

បើប្រៀបធៀបពេល ម៉ារីម៉ា និង កូនស្រីនាង ស្លៀកឈុត វីរៈនារី ដាណា នេះវិញ ឃើញថា ម្ដាយកូនពីរនាក់នេះ ពិតជាមានមុខមាត់ស្រស់ស្អាត អមដោយស្នាមញញឹមស្រស់ថ្លា ដូចគ្នាបេះដាក់តែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment