ហ្វេសប៊ុក៖ តារាសម្តែង តារាចម្រៀង ស្រីស្រស់ស្អាត៤ដួង មានដូចជា កញ្ញា សុីន យូប៊ីន អ្នកនាង ពេជ្រ សូលីកា កញ្ញា ណាក់ ស្រីណា និងកញ្ញា រ៉េត ស៊ូហ្សាណា ។ តារាទាំង៤រូបនេះគឺជាតារាស្រីកម្ពុជា ដែលមានប្រជាប្រិយភាពនិងហ្វេនៗជាច្រើន ដោយសមត្ថភាពរបស់ពួកគេរាងៗខ្លួន ។
បើនិយាយពីរូបសម្រស់វិញគឺសុទ្ធតែស្រស់ស្អាត ទោះតុតែខ្លួនឫក៏ធ្វើខ្លួនសាម្មញ ប៉ុន្តែអ្វីជាពិសេសនោះ ការលេងស្តាយ៍ម៉ូដសក់ប្លែកៗគួរជាទីចាប់អារម្មណ៍ ។ តារាចម្រៀង និងតារាសម្ដែងទាំងនេះនិយមស្តាយ៍ម៉ូដសក់រួញទឹករលក មើលទៅស្រស់ស្អាតខ្លាំង ថែមទាំងស៊ីជាមួយទម្រង់មុខរបស់ពួកគេ
ព្រមទាំងបានបន្ថែមសម្រស់ថែមមួយកម្រិតទៀត ដល់តារាស្រីរូបស្រស់ទាំងបួន ដែលមើលទៅស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ និងមានភាព ទាក់ទាញយ៉ាងខ្លាំង ។ ខាងក្រោមនេះជារូបភាព ស្តាយ៍ម៉ូដសក់រួញទឹករលកស្អាតៗពីតារាស្រីរូមស្រស់ទាំង៤ ដួង៖
១ កញ្ញា រ៉េតស៊ូហ្សាណា
២ កញ្ញា ណាក់ ស្រីណា
៣ អ្នកនាង ពេជ្រ សូលីកា
៤ កញ្ញា ស៊ីន យូប៊ីន